Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ង៉ាន់ ភិរុណ ទាមទាររកយុត្តិធម៌ ដើម្បីចាត់វិធានការចំពោះបុគ្គល និងមនុស្សមួយក្រុមដែលវាកម្ទេចរបងថ្មលើដីធ្លីរបស់លោក

ព្រះសីហនុ៖ ល្បីទៀតហើយដោយនាពេលកន្លងមកធ្លាប់ឮថាក្រុមអាណាធិបតេយ្យដើរកាប់ព្រៃ និងវាយរបងដីកម្មសិទ្ធិរបស់គេដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិរបស់ខ្លួន តែនៅពេលនេះមានបក្សពួកមួយក្រុមដែលមានគ្នាចំនួន ៣នាក់ ១.ឈ្មោះ ទិត្យ គឹមអ៊ន ភេទប្រុស អាយុ ៦១ឆ្នាំ ២.ឈ្មោះ លែង ខេង ភេទប្រុស អាយុ ៦៩ឆ្នាំ និង៣.ឈ្មោះ អ៊ឹម ណារ៉ាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ បានដឹកនាំមនុស្សមួយក្រុមទៅវាយកម្ទេចរបងថ្មព្រំដីកម្មសិទ្ធិស្រប់ច្បាប់របស់លោក ង៉ាន់ ភិរុណ ដែលស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានវាយកំទេចរបងថ្មីប្រហែល ១៥ម៉ែត្រដែលជាដីកម្មសិទ្ធិរបស់លោក ង៉ាន់ ភិរុណ ហើយសកម្មភាពបក្សពួកលោកទាំង ៣នាក់ខាងលើនេះធ្វើឡើងនៅកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ខណៈ ពេលដែលលោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលាអមសាលាដំបូងខេត្តព្រះសីហនុ បានចុះអនុវត្តសាលក្រម រដ្ឋប្បវេណី លេខ២៩/០៣ ឃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដោយយោងតាមសាលក្រមនេះមិនមានការពាក់ព័ន្ធជាមួយដីលោក ទិត្យ គឹមអ៊ន និងបក្សពួករបស់លោកនោះឡើយ ដូច្នេះហើយក្នុងនាមលោកង៉ាន់ ភិរុណ សូមសំណូមពរទៅដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធជួយចុះទៅវាស់វែង និងពិនិត្យមើលដែលបក្សពួកលោក ទិត្យ គឹមអ៊ន បានវាយកំទេចរបងថ្មរបស់លោក។

ហើយក្នុងករណីវាយកំទេចរបងថ្មខាងលើនេះលោក អ៊ឹម សុភ័ក្រ្ត អាជ្ញាសាលាអមសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងនៅកាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកពិតជាបានទៅចុះអនុវត្តសាលក្រម រដ្ឋប្បវេណីលេខ ២៩/០៣ ឃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ពិតមែនក៏ប៉ុន្តែលោកពុំបានបញ្ជាឲ្យឈ្មោះ ទិត្យ គឹមអ៊ន ធ្វើសកម្មភាពវាយរបងថ្ម ឬបំភ្លេចបំផ្លាញទ្រព្យសម្បត្តិភាគីណាមួយនោះទេ គឺលោកចុះទៅអនុវត្តប្រគល់ដីជូនឈ្មោះ លេង ខេង និងឈ្មោះ អឹម ណារ៉ាក់ ភេទប្រុស តាមអំណាចសាលក្រមខាងលើ ហើយនៅថ្ងៃនោះលោកក៏ពុំមានពាក់ព័ន្ធ ជាមួយនឹងឈ្មោះ ទិត្យ គឹមអ៊ន នោះដែរព្រោះដីឈ្មោះ ទិត្យ គឹមអ៊ន លោកបានអនុវត្តតាំងពី ៣ខែមុនមកម៉្លេះ ប៉ុន្តែនៅថ្ងៃលោកចុះអនុវត្តប្រគល់ដីជូនឈ្មោះ លេង ខេង និងឈ្មោះ អ៊ឹម ណារ៉ាក់ ក៏មានវត្តមានឈ្មោះ ទិត្យ គឹមអ៊ន នៅទីនោះផងដែរហើយសកម្មភាពដែលវាយរបងថ្មនេះក៏លោកមិនបានដឹងដែរ ព្រោះនៅពេលដែលលោកកំពុង ចុះទៅទីតាំងដីនោះគឺពុំមានសកម្មភាពអ្វីនោះឡើយ។

ហើយជុំវិញករណីខាងលើនេះដោយយល់ឃើញថា ជារឿងអយុត្តិធម៌ចំពោះលោក ង៉ាន់ ភិរុណ ដូច្នេះហើយលោកបានដាក់ពាក្យបណ្ដឹងមនុស្ស ដែលពាក់ព័ន្ធវាយកម្ទេចរបងថ្ម និងរំលោភលើដីកម្មសិទ្ធិឯកជនរបស់លោកដែលស្របច្បាប់ដោយទទួលស្គាល់ពីអាជ្ញាធរដែនដី ហើយលោកសូមសំណូមពរដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហ្នឹងឯកឧត្តមអភិបាលខេត្តព្រះសីហនុ ជួយរកយុត្តិធម៌ និងរកដំណោះស្រាយ ព្រមទាំងចាត់ការលើបុគ្គលដែលបំពានវាយកម្ទេចរបងថ្មរបស់លោក ដើម្បីយកទៅធ្វើតាមនីតិវិធីច្បាប់ ហើយដោយយោងតាមពាក្យបណ្ដឹងរបស់លោក ង៉ាន់ ភិរុណ ចុះថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៤ ដែលមានខ្លឹមសារដូចខាងក្រោម៖

សូមគោរពជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង សូមប្តឹងបុគ្គលឈ្មោះ ទិត្យ គឹមអ៊ន ភេទុប្រុស អាយុ ៦១ឆ្នាំ សញ្ជាតិខ្មែរ ដែលមានអាសយដ្ឋានបច្ចប្បន្ន ស្ថិតនៅផ្ទះលេខ៣២ ផ្លូវលេខ២១ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ លែង ខេង អាយុ ៦៩ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រួមទាំងឈ្មោះ អ៊ឹម ណារ៉ាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ សញ្ជាតិខ្មែរ មានអាសយដ្ឋានបច្ចប្បន្នផ្ទះលេខ៤៤ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពីបទហិង្សាវាយកម្ទេចរបងថ្មដោយស្របច្បាប់ និងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ហើយអាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកនាយប៉ុស្តិ៍ មេត្តាពិនិត្យនិងមានវិធានការចំពោះបុគ្គលខាងលើ និងបក្សពួកខាងលើធ្វើទៅតាមនីតិវិធីច្បាប់ រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ហើយទាក់ទិនទៅនិងករណីពាក្យបណ្ដឹងខាងលើនេះតំណាងលោក ង៉ាន់ ភិរុណ ក៏បានបញ្ជាក់ផងដែរថា ចំពោះការឈ្នះក្តី រហូតមានសាលក្រមពីសាលាដំបូង លោកពុំមានសិទ្ធិនោះទេ ប៉ុន្តែដីដែលលោក ទិត្យ គឹមអ៊ន ឈ្នះនេះគឺពុំមានការពាក់ព័ន្ធជាមួយនឹងដីរបស់លោក ង៉ាន់ ភិរុណ នោះឡើយព្រោះដីលោក ទិត្យ គឹមអ៊ន គឺនៅទីតាំងផ្សេងពីឯកសារដីលោក ង៉ាន់ ភិរុណ គឺមានរបងព័ទ្ធជុំវិញដូច្នេះពុំមានការពាក់ព័ន្ធជាមួយនឹងឈ្មោះ ទិត្យ គឹមអ៊ន នោះទេក៏ប៉ុន្តែហេតុអ្វីបានជាឈ្មោះ ទិត្យ គឹមអ៊ន នេះហ៊ានដឹកនាំបក្សពួកជាច្រើននាក់មកវាយបំផ្លាញរបងថ្មរបស់លោក ង៉ាន់ ភិរុណ ទៅវិញ ហើយប្រភពបានបន្តទៀតថាបើលោក ទិត្យ គឹមអ៊ន ឈ្នះក្តីកន្លែងណាសូមទៅយកនៅកន្លែងនិងទៅ ធ្វើការគ្រប់គ្រងដីកន្លែងនោះចុះ កុំមកដើរបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង ដោយឡែកឈ្មោះ ទិត្យ គឹមអ៊ន ដែលរងការចោទប្រកាន់ និងពាក្យបណ្ដឹងរបស់លោក ង៉ាន់ ភិរុណ ថាបានរំលោភលើអ្នកកាន់កាប់អចលនទ្រព្យស្របច្បាប់ ដោយធ្វើសកម្មភាពវាយរបងថ្មអស់ប្រហែល ១៥ម៉ែត្រ ដូច្នេះហើយដោយអ្នកសារព័ត៌មានយើងខ្ញុំពុំទាន់អាចសុំការបំភ្លឺបាននៅឡើយនោះទេពីព្រោះពុំមានលេខទូរសព្ទទំនាក់ទំនងក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានយើងខ្ញុំស្វាគមន៍ជានិច្ច នៅការបកស្រាយបំភ្លឺ ពីលោក ទិត្យ គឹមអ៊ន និងក្រុមរបស់លោកគ្រប់ពេលវេលា ក្នុងម៉ោងធ្វើការ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement