Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជូនចៅហ្វាយរងស្រុកកំពង់លែង និងអ្នកពាក់ព័ន្ធ២នាក់ឡើងតុលាការ ក្នុងសំណុំរឿងកាប់ព្រៃលិចទឹក

កំពង់ឆ្នាំង ៖ ចៅហ្វាយរងស្រុកកំពង់លែងម្នាក់ និងអ្នកពាក់ព័ន្ធ២នាក់ទៀតត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី៣ ខែមេសា នេះ

ពាក់ព័ន្ធសំណុំរឿងទន្ទ្រានយកដីព្រៃលិចទឹកជុំវិញបឹង ទន្លេសាបទំហំ៩ហិកតា ។

លោក សយ ច័ន្ទវិចិត្ត អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU)បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាជនសង្ស័យទាំង៣នាក់ មានឈ្មោះ ៖

១ -ពុំ សុផល ភេទ ប្រុស អាយុ ៥៩ឆ្នាំ មុខរបរ អភិបាលរងស្រុកកំពង់លែង , ២ –  លឹម ដានីន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ មុខរបរ ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងទី – ៣ ឈ្មោះ ជួន តុំ ភេទ ប្រុស អាយុ ៥៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្មផលិតទឹកកកត្រពាំងពេជ្រ ។

ពួកគេរងការចោទនូវបទល្មើសចំនួនពីរ ដែលមានក្នុង (បញ្ញត្តិមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ អំពីបទល្មើសបំផ្លាញ និងគៃបំបាត់) និង (បញ្ញត្តិមាត្រា៩៨ ចំនុចទី១ នៃច្បាប់ស្តីពីជលផល) ៕

Advertisement
Advertisement