Connect with us

Hi, what are you looking for?

ក្នុងស្រុក

បាត់ពីផ្ទះ៤ថ្ងៃ រកឃើញស្លាប់លើតង្កៀបឈើ

មណ្ឌលគិរី : សមត្ថកិច្ចឲ្យដឹងថា គេបានរកឃើញសាកសពបុរសជនជាតិព្នងដែលជាអ្នករកឃ្មុំម្នាក់ លើតង្កៀបឈើកាលពីរសៀលថ្ងៃទី ២មេសា នៅចំណុចភ្នំអន្នើញ ស្ថិតក្នុងភូមិពូកេះ ឃុំមេម៉ង់ ស្រុក កែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមគ្រួសារឲ្យជួយអន្តរាគមន៍ ។

ជនរងគ្រោះឈ្មោះ ម្យើត សំណាង ភេទប្រុសអាយុ ២០ឆ្នាំជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។​ បើតាមក្រុមគ្រួសារជនរងគ្រោះថា រៀងរាល់ដងជនរងគ្រោះចេញពីផ្ទះទៅរកឃ្មុំសម្រាកនៅក្នុងព្រៃតែ១ ឬ២ថ្ងៃប៉ុណ្ណោះត្រឡប់មក ផ្ទះវិញ តែលើកនេះរហូតដល់៤ថ្ងៃ , ដោយមានក្ដីបារម្ភក៏ប្ដឹងសមត្ថកិច្ចឲ្យជួយស្វែងរកតែម្ដង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ជនរងគ្រោះពិតជាបានឡើងដើមឈើ យកឃ្មុំរួចរអិលជើងធ្លាក់កៀបនិងមែកឈើ ដាច់ខ្យល់ស្លាប់ពិតប្រាកដ មែន ៕

Advertisement
Advertisement