Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទុះគ្រាប់នៅក្រុងសែនមនោរម្យ ស្លាប់៤នាក់របួស២នាក់

មណ្ឌលគិរី : (ព័ត៌មានបឋម) គ្រាប់មិនទាន់ផ្ទុះដែលនៅសេសសល់លើដី នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានសម្លាប់មនុស្ស៤នាក់ និង២នាក់ទៀតដែលជាម្ដាយ និងកូន រងរបួស ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈដែលជនរងគ្រោះទាំងអស់កំពុងដើររើសជ័រ កាច់ផ្ដៅនៅក្នុងព្រៃ។ ក្រោយហេតុការណ៍ផ្ទុះគ្រាប់ដ៏រន្ធត់នេះ នៅសល់ម្ដាយ និងកូនតែ២នាក់ប៉ុណ្ណោះបានរួចផុតជីវិត និងព្យាយាមដើរទាំងរបួសពេញខ្លួនដើម្បីនាំដំណឹងមកប្រាប់អ្នកភូមិ និងសុំអន្តរាគមន៍ ៕

Advertisement
Advertisement