Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខឹងចូលស៊ីដំណាំប្រាប់ម្ចាស់មិនស្ដាប់បាញ់ក្របីងាប់២ក្បាល ឥឡូវសមត្ថកិច្ចចាប់ខ្លួន

ព្រះវិហារ : សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់កាលពីថ្ងៃទី ២០ មេសា ម្សិលមិញ បន្ទាប់ពីបាញ់សម្លាប់ក្របី២ក្បាល កាលពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២៤ នៅចំណុច ភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ព្រោះតែខឹងក្របីចូលស៊ីដំណាំក្នុងចំការ ហើយប្រាប់ម្ចាស់ច្រើនដងមិនស្ដាប់។

ជនសង្ស័យមាន ឈ្មោះ ហេង ចេតនា ហៅចែត ។ អំឡុងការឃាត់ខ្លួននោះសមត្ថកិច្ចក៏បានដកហូតយកអាវុធ AK47 ចំនួន១ដើម និងបង់ចំនួន២ ផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនដើម្បីបំពេញនិតិវិបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕

Advertisement
Advertisement