Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទុះគ្រាប់ស្លាប់ម្នាក់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ : (ព័ត៌មានបឋម) សមត្ថកិច្ចឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មដោយការផ្ទុះគ្រាប់កាលពីល្ងាចថ្ងៃទី ២១ មេសា ម្សិលមិញ នៅចំណុចដេប៉ូខ្សាច់មួយកន្លែងក្បែរស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ថិតក្នុងក្រុម១១ ភូមិ១   សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ  ។

  ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះ ឡុង ធី ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករលើកខ្សាច់-ឥដ្ឋ ។ តាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ កម្មករលើកខ្សាច់-ឥដ្ឋ ស្នាក់នៅកន្លែងកើតហេតុថា មុនកើតហេតុពួកគេបានសម្រាកពីការងារ ដោយមានគ្នា៣ នាក់ គឺរូបគេ , ឡុង ធី (សាកសព) និង ឡាយ ម៉ារ៉ាឌី ភេទស្រី ត្រូវជាកូនម្ចាស់ដេប៉ូ ។ បន្ទាប់មកគេបានមកបោកខោអាវ ចំណែកឈ្មោះ ឡុង ធី អង្គុយក្រោមដើមស្វាយក្រោយកន្លែងគិតលុយ នឹងបានឮសូរស្នូរដំដែក បួនដប់ដង ក៏បានឮសូរសម្លេងផ្ទុះឡើងយ៉ាងខ្លាំង ។ ពេលនោះគេក៍បានរត់ទៅមើលឃើញឈ្មោះ ឡុង ធី ដាច់ សាច់រយ៉ៃស្លាប់នៅនឹងកន្លែងកើតហេតុ។

  បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចយកទៅរក្សានៅមន្ទីរ ពេទ្យបង្អែកខេត្តរង់ចាំជំនាញ ធ្វើកោសល្យ វិច្ច័យ ៕

Advertisement
Advertisement