Connect with us

Hi, what are you looking for?

ក្នុងស្រុក

ចាប់ជនជាតិយួន២នាក់ក្នុងសំណុំរឿងគ្រឿងញៀន

មណ្ឌលគិរី: សមត្ថកិច្ចថា គេបានចាប់ខ្លួនបុរសជនជាតិយួន២នាក់កាលពីព្រលប់ថ្ងៃទី២១ មេសា ម្សិលមិញ នៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន​មនោរម្យ​ ខេត្តមណ្ឌលគិរី ពាក់ព័ន្ធសំណុំរឿងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។

ជនសង្ស័យទី១.ឈ្មោះ​ វ៉ូ វ៉ាន់កាវ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​  មុខរបរជាងឈើ មានទីលំ​នៅ  បណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពាន​មានជ័យ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី​  ,ទី២.ឈ្មោះ វ៉ាង វ៉ាន់ទុង ភេទប្រុស អាយុ ៤១ឆ្នាំ មុខ​របរជាងឈើ មានទីលំនៅ បណ្តោះអាសន្ន ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

យ៉ាងណាក៏ដោយពុំមានវត្ថុតាងដែលរឹបអូសបានទេ ដោយគ្រាន់តែសមត្ថកិច្ចរកឃើញវត្តមានសារជាតិ ញៀននៅក្នុងទឹកនោមរបស់ពួកគេ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

Advertisement
Advertisement