Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខឹងឪពុក-ម្ដាយមិនឲ្យបួសឡើងដើមឈើចង.កសម្លាប់ខ្លួន

កណ្តាល : សមត្ថកិច្ចឲ្យដឹងថា បុរសជាកម្មករសំណង់ម្នាក់បានសម្រេចចិត្តឡើងដើមឈើធ្វើអត្តឃាតដោយ ចង.ក ព្រោះតែខឹងឪពុក-ម្ដាយបដិសេធមិនឲ្យបួស ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ២៤ មេសា ម្សិលមិញ នៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បុរសដែលគិតខ្លីរូបនេះត្រូវគេស្គាល់ឈ្មោះ កែម សុផានិត អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ក្រោយពីការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថាបុរសខាងលើពិតជាស្លាប់ ដោយសារករណីចង.កមែន ។ហើយបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Advertisement
Advertisement