Connect with us

Hi, what are you looking for?

ក្នុងស្រុក

វេទិកាសាធារណៈថ្នាក់ជាតិ : ថ្នាំដាច់ស្តុក

មណ្ឌលគិរី : នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិកាលពីរសៀលថ្ងៃទី ២៥ មេសា ម្សិលមិញ ឯសាលាសង្កាត់ស្ពានមានជ័យ មានសំណួរ និងសំណូមពរយ៉ាងផុលផុសដោយក្លាហានពីប្រជាពលរដ្ឋទៅកាន់គណៈអធិបតីដែលមកពីស្ថាប័នផ្សេងៗទាំងថ្នាក់ជាតិ និងក្នុងមូលដ្ឋាន ។

សំណួរ និងសំណូមពរទាំងនោះមាន ថ្ងៃណាបំពាក់បំពាក់ភ្លើងនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្តដែលតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ដោយស្ថានភាពងងឹត ? សំណូមពរឲ្យជួសជុលផ្លូវ ប្ដូរពីផ្លូវដីទៅចាក់ប៉េតុង ជួសជុលគម្របលូ កាយលូដែលស្ទះដោយដី និងសំរាមជាដើម ។

រាល់សំណួរ និងសំណូមពរទាំងនេះភ្លាមៗត្រូវបានគណៈកម្មា ធិការជាពិសេសចៅសង្កាត់ស្ពានមានជ័យគឺលោក គុជ ម៉េងធូ ធ្វើការដោះ ស្រាយពន្យល់និងទទួលយក ដែលទាក់ទាញឲ្យមានភាពរីករាយ និងស្នូរទះដៃប្រាវៗឡើង ។ ប៉ុន្តែជាមួយគ្នា បរិយាកាសក៏បានផ្លាស់ប្ដូរទៅជាស្រយុតផ្ដុកក្ដួលទៅវិញ ដោយសារតែការលើកឡើងរបស់ប្រជាពលរដ្ឋពីរបីនាក់ពាក់ព័ន្ធវិស័យសុខាភិបាល ។

ពួកគាត់ថា ប័ណ្ណក្រីក្ររបស់ពួកគាត់ពុំត្រូវបានមណ្ឌលសុខភាពសែនមនោរម្យអើពើយកចិត្តទុកដាក់ឡើយ , អ្នកមានប័ណ្ណក្រីក្រពិនិត្យបានតែជំងឺមួយមុខប៉ុណ្ណោះក្នុងមួយដង ។ ហើយពេល ខ្លះគ្មានថ្នាំត្រូវពេទ្យបណ្ដេញឲ្យទិញនៅខាងក្រៅ ។ ទាំងនេះបានបង្ហាញឲ្យឃើញពីភាពដុនដាបផ្នែកសេវាសុខភាពសាធារណៈ រួមទាំងក្រមសីល ធម៌របស់គ្រូពេទ្យផង បើទោះបីជារដ្ឋបានធានារ៉ាប់ រងការចំណាយសម្រាប់ពលរដ្ឋដែលមានប័ណ្ណក្រីក្រក្ដី។

យ៉ាងណាក៏ដោយលោក ហៀក សុផាត តំណាងមន្ទីរសុខាភិបាលខេត្តបណ្ឌលគិរីបានតបដោយទទួលស្គាល់ថា ចំណុចនេះទំនងជាខ្វះចន្លោះហើយលោកនឹងកោះប្រជុំក្រុមគ្រូពេទ្យដើម្បីពន្យល់ , ចំណែករឿងខ្វះខាតថ្នាំអាចបណ្ដាល មកពីការដាច់ស្តុក ។

ពាក់ព័ន្ធការផ្ដល់សេវាសាធារណៈសម្រាប់សង្កាត់ស្ពាន មានជ័យបើទោះបីជាគ្មានការរិះគន់ពីពលរដ្ឋ ហើយបានថ្លែងសរសើរដោយគណៈកម្មា ធិការថ្នាក់ជាតិក្ដី ក៏លោក គុជ ម៉េងធូ អះអាងថា ក្នុងនាមអាជ្ញាធរលោកបើកបេះដូងទទួលយកជា និច្ចរាល់ការរិះគន់ និងសំណូមពររបស់ប្រជា ពលរដ្ឋក្នុងគោលដៅធ្វើយ៉ាងណាឲ្យមានការអភិវឌ្ឍន៍មួយប្រកបដោយចីរភាពននិងសេចក្ដីសុខសាន្តសម្រាប់ពលរដ្ឋទូទៅ ទាំងបច្ចុប្បន្ន និងអនាគត ៕

លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យ

លោក ហៀក សុផាត តំណាងមន្ទីរសុខាភិបាល ខេត្តមណ្ឌលគីរី

Advertisement
Advertisement