Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តមណ្ឌលគិរីស្នើសុំផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន

មណ្ឌលគិរី : អភិបាលខេត្តមណ្ឌលគិរី គឺលោក ថង សាវុន កាលពីថ្ងៃ ២៤ មេសា បានស្នើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានដើម្បីផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន ។ ការផ្លាស់ប្ដូរបន្ទាប់ពីមានការរកឃើញថា ផ្ទៃដីដែនជម្រកសត្វព្រៃណាមលៀររាប់ពាន់ហិចតាត្រូវបានកាប់បំផ្លាញយ៉ាងរង្គាលក្នុងគោលដៅច្បាមយកធ្វើកម្មសិទ្ធិ ។

លោក ថង សាវុន បានស្នើទៅលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានតាមរយៈលិខិតមួយច្បាប់ដោយសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ពីប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្តីការក្រសួងបរិស្ថាន  ហើយស្នើសុំឲ្យពិនិត្យលទ្ធភាព លោក ឌិន ប៊ុនធឿន ពីអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាប្រធានស្តីទីមន្ទីរបរិស្ថានខេត្ត ដើម្បីដឹកនាំការងារបណ្ដោះអាសន្ន ។ ជាមួយគ្នាលោកអភិបាលខេត្តក៏បានស្នើសុំទៅលោករដ្ឋមន្ត្រីផងដែរ មេត្តាពិនិត្យមន្ត្រីមួយរូបដែលមានសមត្ថភាព មានការទទួលខុសត្រូវ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូល ដ្ឋានដើម្បីតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ។

បើតាមលោក ថង សាវុន ការសម្រេចនេះបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ៧ចំណុច នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការចាត់វិធានការរដ្ឋបាលមន្ត្រីពាក់ព័ន្ធករណីបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃណាមលៀរ ៕

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី

Advertisement
Advertisement