Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីសាទរខេត្តចំនួន៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីចូលឆ្នាំខ្មែរ

ភ្នំពេញន: ម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាម រយៈបណ្តាញសង្គមនាថ្ងៃទី ២៦ មេសា នេះ បានចេញសារអបអរសាទរ ខេត្តមណ្ឌលគិរី ព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន និងត្បូងឃ្មុំ ដែលមិនមានករណីគ្រោះថ្នាក់ចរាចរណ៍ទាល់តែសោះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងមក។

តាមការសន្យា ប្រមុខរដ្ឋាភិបាល បានប្រកាសប្រគល់រង្វាន់លើកទឹកចិត្តចដល់ខេត្តទាំងនោះ ដែលបានបង្ហាញពីគំរូ នៃការគោរពច្បាប់ចរាចរណ៍ ជាពិសេសការរួមចំណែកពីបណ្តាពលរដ្ឋមូលដ្ឋានទាំងអស់ដែលជាបើកបរយានយន្តគ្រប់ប្រភេទ។

បណ្តាខេត្តដែលទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ទទួលបានលិខិតសរសើរពីសម្តេចនាយករដ្ឋមន្ត្រី រួមជាមួយថវិកា២០០លានរៀល និងភេសជ្ជៈចំនួន១០០០កេស ។ បើតាមការបញ្ជាក់ពីអគ្គស្នងការដ្ឋាននគរបាលជាថា អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរពីថ្ងៃ១៣ដល់ថ្ងៃទី១៦ មេសា មានមនុស្សយ៉ាងហោចណាស់៣៧ នាក់ស្លាប់ និង៨៨នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ៕

Advertisement
Advertisement