Connect with us

Hi, what are you looking for?

អន្តរជាតិ

វ៉ាក់សាំង​កូវីដ​១៩​ដំបូង​របស់​ចិន នឹងរួច​រាល់នៅ​ខែកញ្ញា

(ចិន) – អគ្គនាយកមជ្ឈមណ្ឌលការពារនិងកំចាត់ជំងឺ (CDC) របស់​ប្រទេស​ចិន គឺលោក​វេជ្ជបណ្ឌិត Gao Fu បានមានប្រសាសន៍ថា វ៉ាក់សាំង​ការពារ​វីរុសកូវីដ​១៩ដំបូង​គេ អាច​នឹង​រួចរាល់​នៅ​ក្នុង​រយៈ​ពេល​៥ខែទៀត ពោល​គឺ​នៅក្នុង​ខែកញ្ញាខាងមុខ។

វ៉ាក់សាំងការពារកូវីដ​១៩​ដំបូងបំផុតរបស់​ចិន អាច​នឹង​ផលិតរួចនៅ​ខែកញ្ញា

វ៉ាក់សាំងនេះនឹងត្រូវប្រើសម្រាប់ស្ថានភាពបន្ទាន់ ដូចជារលកថ្មីនៃការផ្ទុះវីរុសជាដើម ព្រោះមួយរយៈចុងក្រោយនេះប្រទេសចិនមានការចុះថយអ្នកឆ្លងជាលំដាប់។

ថ្លែងប្រាប់ទូរទស្សន៍ CGTN លោក Gao Fu បាន​បញ្ជាក់ថា ដើម្បីអភិវឌ្ឍវ៉ាក់សាំង ឬថ្នាំជាក់លាក់វាត្រូវការពេលវេលាសិក្សា ដើម្បីធានាថាមិនប៉ះពាល់ដល់អ្នកប្រើ។

យ៉ាងណា «វ៉ាក់សាំងបន្ទាន់» ដែលនឹងស្ថិតក្នុងដំណាក់កាលទី២ ឬទី៣ នៃការសាកល្បងព្យាបាល អាចត្រូវបានប្រើលើបុគ្គលិកពេទ្យមុនពេលឲ្យ​ទៅប្រជាជនទូទៅ។

ដូច្នេះសម្រាប់មនុស្សធម្មតាដែលមិនឆ្លងវីរុស នឹងទទួលបានវ៉ាក់សាំងការពារនេះ នៅអំឡុងដើមឆ្នាំក្រោយ៕

Advertisement
Advertisement