Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មថា ស្វាយដែលអ្នកស្រុកភ្នំស្រួច ចាក់ចោល ជាស្វាយខូចគុណភាព

ភ្នំពេញ : ភ្លាមៗបន្ទាប់ពីមានការបង្ហោះវីដេអូតាម face book ដោយអ្នកស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ស្ដីពីផ្លែស្វាយ គ្មានទីផ្សារ ហើយយកទៅចាក់ធាចោលពេញចំការនោះ នាថ្ងៃទី២៥មេសានេះ ក្រសួងពាណិជ្ជកម្ម បានបំភ្លឺថា ស្វាយដែគេចាក់ចោលនោះជាស្វាយខូច គុណភាពភាពទេ ។

ក្រសួងនេះ បានសរសេរនៅលើទំព័facebookរបស់ខ្លួនថា  បន្ទាប់ពីបានឃើញរូបភាព និងវីដេអូរៀបរាប់អំពីការបង្ខំចិត្តត្រូវចាក់ចោលផលិតផលកសិកម្មជាផ្លែស្វាយដោយសារគ្មានទីផ្សារក្នុងកាលៈទេសៈនៃជម្ងឺកូវីត-១៩ រួចមក ក្រុមការងារក្រសួងពាណិជ្ជកម្មបានចុះទៅធ្វើការស្រាវជ្រាវដោយចិត្តទុកដាក់ចំពោះករណីនេះ ក្នុងគោលបំណងស្វែងរកការពិត និងចាត់វិធានការជាក់លាក់ដើម្បីជួយដល់កសិកររងគ្រោះ។

ជាក់ស្ដែង បន្ទាប់ពីបានចុះដល់ទីតាំង និងពិនិត្យស្វាយដែលបានចាក់ចោលនេះ ព្រមទាំងសាកសួរដល់ភាគីពាក់ព័ន្ធ ក្រុមការងារបានរកឃើញថា ទីតាំងកើតហេតុស្ថិតនៅចំការស្វាយភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយស្វាយទាំងនោះ ជាស្វាយដែលខូចដោយសារទុំក្នុងកញ្ចប់ មានបរិមាណប្រហែលជាពីរតោន ដែលត្រូវតែចាក់ចោលដោយសារអ្នកទិញ មិនអាចទទួលទិញបាន ព្រោះមានបញ្ហាទាក់ទងនឹងគុណភាព ៕ ក.និរតី

Advertisement
Advertisement