Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិនព្រមានអូស្ត្រាលី បើនៅតែឆ្កឹះឆ្កៀល រឿង covi d19

ថៃឡង់ដ៍ : បាងកកប៉ុស្តិ៍ បានឲ្យដឹងកាលពីថ្ងៃ២៧មេសា ថា ចិនបានព្រមានអូស្រ្តាលី ដោយឈប់ទិញស្រា ប្រាប់ពលរដ្ឋ និងនិស្សិត មិនឲ្យទៅធ្វើទេសចរណ៍ ឬសិក្សា នៅប្រទេសមួយនេះ បើសិនជា នៅតែបន្តរួមដៃគ្នាជាមួយអាមេរិក ឆ្កឹះឆ្កៀល ឲ្យមានការស៊ើបអង្កេតហ្មត់ចត់ អំពីវិធីដែលវីរុសបានប្រែក្លាយ ពីការរីករាលដាលពីតំបន់ ភាគកណ្តាលប្រទេសចិន ទៅជាជំងឺរាតត្បាត ដែលគំរាមកំហែង ធ្ងន់ធ្ងរ ដល់ពិភពលោកនោះ ។

បាកកកប៉ុស្តិ៍ បានដកស្រង់សម្តីលោកCheng Jingye ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្រ្តាលី ដែលធ្វើសម្ភា សន៍ ជាមួយ កាសែត Australian Financial Review ចេញផ្សាយកាលពីថ្ងៃអាទិត្យថា “ សាធារណៈ ជនចិនមាន ការអាក់អន់ស្រពន់ចិត្ត និងខកចិត្តចំពោះអ្វីដែលអូស្ត្រាលី កំពុងធ្វើនៅពេលនេះ” ។ លោកថា “ប្រសិនបើអារម្មណ៍កាន់តែអាក្រក់ទៅ ៗ ប្រជាជននឹងគិតថា“ ហេតុអ្វីបានជាយើងគួរតែ ទៅប្រទេសមួយដែលមិនមាន ភាពរួសរាយរាក់ទាក់ចំពោះប្រទេសចិន? ” ។ ប្រហែលជាមនុស្ស សាមញ្ញនឹងនិយាយថា” ហេតុអ្វីយើងគួរផឹកស្រាអូស្រ្តាលី និងញ៉ាំសាច់គោអូស្រ្តាលី? “

ជាមួយគ្នាលោក Cheng ក៏បានគំរាមផងដែរ អំពីលំហូរនិស្សិតចិន ទៅកាន់សាកលវិទ្យាល័យអូស្រ្តាលី ដែលជាប្រភពចំណូលដ៏សំខាន់ នោះ៕ កែវ រស្មី

Advertisement
Advertisement