Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ​នឹង​បន្ត​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រហូតដល់​បំណាច់​ខែឧសភា​

(ថៃ) – យោង​តាម​សារព័ត៌មាន​ថៃ​បាន​ឲ្យដឹង​ថា ប្រទេស​នេះ​គ្រោង​នឹង​ពន្យារ​ភាព​អាសន្ន​ជាតិ​ដល់​ថ្ងៃទី៣១ ខែឧសភា ដើម្បី​ពង្រឹង​ការ​ប្រឆាំង​នឹង​វីរុស COVID​-19 ។

អ្នកនាំពាក្យ​មជ្ឈមណ្ឌល COVID​-19 ថៃ​បាន​និយាយ​ថា ច្បាប់​អាសន្ន​ជាតិ​ដើមឡើយ​នឹង​ត្រូវ​ផុតកំណត់​នៅ​ចុងខែ​មេសា​នេះ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​មួយ​ខែ​ទៀត​សិន ហើយក៏​គ្រោង​នឹង​ចាប់ផ្ដើម​បើក​ជំនួញ​ឡើង​វិញ​ខ្លះ​ៗដែរ។

គួរ​បញ្ជាក់​ដែរ​ថា ចំនួន​នៃ​ការ​ឆ្លង​កូ​វីដ១៩នៅ​ប្រទេស​ថៃ​បាន​ធូរស្រាល បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​លោក ប្រា​យុទ្ធ ចាន​អូ​ចា បាន​បិទទ្វារ​មួយ​ផ្នែក​ធំ​នៅក្នុង​ប្រទេស បន្ទាប់ពី​មានការ​កើនឡើង​នៅក្នុង​ករណី COVID​-19 កាលពី​ខែមីនា​៕

Advertisement
Advertisement