Connect with us

Hi, what are you looking for?

អន្តរជាតិ

ចិន នឹងបើកសាលារៀន​ឡើងវិញនៅដើមខែឧសភា ក្រោយ​ការ​រាលដាលជំងឺកូវីដ​១៩ថយចុះ

ទីក្រុងធំៗក្នុងប្រទេសចិន ដែល​ក្នុងនោះមានទីក្រុង ប៉េកាំង សៀងហៃ ជាដើម បានចាប់ផ្តើមបើកទ្វារសាលារៀន អនុញ្ញាតឲ្យសិស្សបន្ត​ការសិក្សាររបស់ខ្លួន​នៅដើមខែឧសភាខាងមុខ។​ ការសម្រេចនេះ គឺក្រោយពេលដែល ចំនួនអ្នកឆ្លងកូវីដ​១៩នៅក្នុងប្រទេស ដែលមានពលរដ្ឋ ១,៤ពាន់លាននាក់ មានតិចតួចប៉ុណ្ណោះ ។

ចំណែកនៅកន្លែងដែលផ្ទុះកូវីដ១៩ខ្លាំងបំផុតគឺទីក្រុង វូហាន គ្រោងនឹងបើកសាលាឲ្យសិស្សានុសិស្សចូលរៀនវិញនៅថ្ងៃទី ៦ ខែឧសភាខាងមុខ។ ចិនអះអាងថា ខ្លួនបានទប់ស្កាត់ការរាតត្បាតនៃវីរុសបាន។ ចិនបានប្រកាសថា មានអ្នកឆ្លងថ្មីចំនួន ២៦នាក់ប៉ុណ្ណោះចាប់តាំងពីថ្ងៃសុក្រមក ហើយតួលេខនៃអ្នកឆ្លងសរុបបានកើនដល់ ៨២.៨៣០នាក់។

ទោះយ៉ាងណា គេនៅមានការព្រួយបារម្ភពីការផ្ទុះឆ្លងវីរុសជាលើកទី ២ ហើយការគន្លាតសង្គមត្រូវបានគេអនុវត្តយ៉ាងតឹងរឹង ដោយសិស្សម្នាក់ៗត្រូវពាក់ម៉ាស និងអង្គុយឲ្យឆ្ងាយពីគ្នា៕

Advertisement
Advertisement