Connect with us

Hi, what are you looking for?

អន្តរជាតិ

វៀតណាមបើកដំណើរ​ការ​គោល​ដៅទេសចរណ៍​របស់​ខ្លួន​ឡើងវិញ

​ទីភ្នាក់ងារសារព័ត៌មាន Vietnamnews បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ មេសា​នេះ​ថា តំបន់​ទេសចរ​ក្នុង​ខេត្ត Thanh Hoa ស្ថិតនៅ​ភាគ​កណ្តាល​នៃ​ប្រទេស ពេលនេះ អាច​ទៅ​ទស្សនា​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរ​នានា ក្នុង​ខេត្ត​បាន​វិញ​ហើយ ដោយបាន​បើកទ្វារ​ឡើងវិញ ចាប់តាំងពី​ចុង​សប្តាហ៍​។

​យ៉ាងណាក៏ដោយ ក្រុម​ទេសចរ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​នៅ​ជួបជុំគ្នា លើសពី​ចំនួន​១០​នាក់​ទេ ហើយ​ត្រូវតែ​គោរព​តាម​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត និង ច្បាប់​គម្លាត​សង្គម​។

​ជាមួយគ្នា​ដែរ សាលារៀន​នៅ​ទីក្រុង​ហូ​ជី​មី​ញ និងហាណូយ​ត្រូវបាន​រំពឹងថា នឹង​បើក​ដំណើរការ​ថ្នាក់រៀន​ឡើងវិញ ចាប់ពី​ថ្ងៃទី​៤ ឧសភា ២០២០។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៩ មេសា ករណី​កូ​វីដ​១៩​នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​២៧០​នាក់​ដដែល ក្រោយ​រក​មិនឃើញ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា ហើយ​ក្នុងចំណោម​នេះ ក៏មាន​អ្នកជំងឺ​២២២​នាក់​បានជា​សះស្បើយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ មកទល់ពេលនេះ វៀតណាម​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​នៅឡើយ​ទេ៕

Advertisement
Advertisement