យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា អតីត និងមន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៤រូប ដែលរួមមាន លោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ត្រូវបានព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត។
ចំពោះលោក ម៉ៃ តុលា ត្រូវបញ្ជូនសំណុំរឿងប្រព្រឹត្តអំពើពុករលយយទៅតុលាការមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
ចំពោះរឿងរ៉ាវដែលបណ្តាលឲ្យមានការព្យួរសកម្មភាពកីឡាអស់មួយជីវិតរបស់អតីត និងមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ នៅមិនត្រូវបានបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែសេចក្តីប្រកាសព័ត៌មាននោះបញ្ជាក់ថា ពួកគេមួយចំនួនបានប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរ ផ្ទុយនឹងក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា៕