Connect with us

Hi, what are you looking for?

អន្តរជាតិ

ការសិក្សា​មួយ​បង្ហាញថា ការ​រាលដាល​ជំងឺកូវីដ​១៩​នៅ​បារាំង គឺ​កើត​មាន​តាំងពីចុងខែធ្នូឆ្នាំ​២០១៩ ដោយ​មិនទាក់ទង​នឹង​ប្រទេស​ចិនទេ

តាម​របាយការណ៍សិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រស្តីពីជំងឺកូវីដ ១៩ ដែលដឹកនាំដោយក្រុមគ្រូពេទ្យបារាំងបានបញ្ជាក់ថា វីរុសកូវីដ ១៩ បានរីករាលដាលនៅក្នុងប្រទេសបារាំងតាំងពីចុងខែធ្នូ ឆ្នាំមុន មកម្ល៉េះ ហើយករណីឆ្លងទាំងនេះមិនទាក់ទងនឹងប្រទេសចិននោះទេ។

របាយការណ៍នេះបានចង្អុលបង្ហាញថា ក្រុមសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានប្រមូលសំណាកពីអ្នកដែលមានជំងឺរលាកសួតធ្ងន់ធ្ងរដែលទទួលការព្យាបាលនៅទីក្រុងប៉ារីស។ អ្នកជំងឺទាំងនេះត្រូវបានព្យាបាលក្នុងចន្លោះពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៩ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ កន្លងមក។

ការសិក្សាបង្ហាញថា អ្នកជំងឺជនជាតិបារាំងដំបូងដែលឆ្លងវីរុសកូវីដ ១៩ គឺមានអាយុ ៤២ ឆ្នាំ ហើយគាត់ត្រូវបានបញ្ជូនទៅព្យាបាលកាលពីចុងខែធ្នូ ឆ្នាំមុន។ ការធ្វើដំណើរលើកចុងក្រោយរបស់គាត់ គឺទៅប្រទេសអាល់ហ្សេរីកាលពីខែសីហា ឆ្នាំ ២០១៩ ហើយមិនមានទំនាក់ទំនងអ្វីជាមួយប្រទេសចិននោះទេ៕

Advertisement
Advertisement