Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងវប្បធម៌ចេញវិធានការទប់ស្កាត់​ការ​ផ្សព្វផ្សាយ ឬ​ចែកចាយ​ខ្លឹមសារដែលប៉ះពាល់​ចំពោះ​វប្បធម៌ទំនៀមទម្លាប់ ប្រពៃណីជាតិ

(ភ្នំពេញ) – ដើម្បីបញ្ចៀស​បាន​នូវ​ផល​ប៉ះពាល់ និង​ដើម្បីរក្សា​បាន​នូវ​សេចក្តី​ថ្លែថ្នូរ ព្រមទាំង​គុណ​តម្លៃ​ក្នុង​នាម​ជា​ពលរដ្ឋ​កម្ពុជា ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈនៅ​ថ្ងៃនេះ បានធ្វើ​ការ​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​គេហទំព័រ និង​បណ្តាញ​សង្គម​ទាំងអស់ សូម​បញ្ឈប់​ការ​ផ្សព្វផ្សាយគ្រប់រូបភាព សារជា​អក្សរ សំឡេង និង​វីដេអូ ដែលមាន​ចរិត​លក្ខណៈអាសអាភាស ស្រើបស្រាល អុជអាល បំបែក​បំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ដែលបង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​សង្គមជាតិ ចាប់ពីថ្ងៃនេះតទៅ។

ក្នុងនោះ ករណី​ដែល​បុគ្គល ឬ​ក្រុមណាមួយ​នៅ​តែ​បន្ត​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​ខាងលើ ក្រសួងនឹង​សហការជាមួយ​ក្រសួងមហាផ្ទៃ ឬ​ក្រសួងពាក់ព័ន្ធចាត់វិធានការ។

សូមអានសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ៖

Advertisement
Advertisement