Connect with us

Hi, what are you looking for?

អន្តរជាតិ

អ្នកនាំពាក្យច្រានចោលព័ត៌មានថា លោក Mike Pence ឆ្លងកូវីដ១៩

អន្តរជាតិ : បណ្ដាញផ្សព្វផ្សាយរុស្ស៊ី sputnik បានឲ្យដឹងនៅថ្ងៃទី១១ ខែឧសភា នេះថា ភ្លាមៗបន្ទាប់ពី​សារព័ត៌មាន Bloomberg ផ្សាយថា លោកអនុប្រធានាធិបតីអាមេរិក Mike Pence ចាប់ផ្តើម​នៅឆ្ងាយដាច់ដោយឡែក​ពីគេឯងនោះ, លេខាធិការព័ត៌មាន​របស់គាត់គឺលោក Devin O’Malley បានប្រកាស​ច្រានចោល​​ព័ត៌មាន​នេះភ្លាម ហើយបានថ្លែងថា លោកអនុប្រធានាធិបតី នឹងមានវត្តមាន​នៅ​សេតវិមាន​តាមការគ្រងទុក​នៅថ្ងៃស្អែក ។

អ្នកនាំពាក្យរូបនេះថ្លែងកាលពីថ្ងៃទី១០ ខែឧសភាថា “លោកអនុប្រធានាធិបតី Pence នឹងបន្តអនុវត្តតាមការណែនាំរបស់អង្គភាពវេជ្ជសាស្ត្រ នៃសេតវិមាន និងមិនស្ថិតនៅដាច់ពីគេឯងនោះទេ ។ លើសពីនេះទៀត លោកអនុប្រធនាធិបតីបានធ្វើតេស្តិ៍អវិជ្ជមានរាល់ថ្ងៃ ហើយគ្រោងនឹងធ្វើការនៅឯសេតវិមាននៅថ្ងៃស្អែកនេះ” ។

ព័ត៌មានដ៍អកុសលនេះ បានកើតឡើងខណៈដែលកាលពីចុងសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា លេខាធិការសារព័ត៌មានរបស់អនុប្រធានាធិបតី Mike Pence គឺលោកស្រី Katie Miller បានធ្វើតេស្តវិជ្ជមានវីរុសCOVID-19 ។

បើតាមទិន្នន័យចុងក្រោយបង្អស់ដែលប្រមូលបានដោយសាកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នមានករណីឆ្លងកូវីដ១៩ ចំនួន ១ ៣២៨ ២០១ នាក់ ក្នុងនោះបានស្លាប់ ៧៩ ៥០៨ នាក់ ៕hn

Advertisement
Advertisement