Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងមហាផ្ទៃ​ប្រកាស​ពីនិមិត្តសញ្ញាផ្លូវការរបស់ខេត្តមណ្ឌលគិរី

(ភ្នំពេញ) – ក្រសួងមហាផ្ទៃ កាលពី​ពេលថ្មីៗនេះ ប្រកាស​ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ នូវ​និមិត្តសញ្ញារបស់ខេត្ត​មណ្ឌលគិរី សម្រាប់​ការ​ប្រើប្រាស់លើក្បាលលិខិត ឯកសារ ឬ​ករណីផ្សេងៗ​ទៀត។

និមិត្តសញ្ញា​របស់​ខេត្ត​មណ្ឌលគិរីនេះ គឺមាន​រូបគោព្រៃពីរ តំណាង​ឲ្យ​ធនធានធម្មជាតិ​សត្វព្រៃ​ដ៏​សម្បូរ​បែប ដែល​កំពុង​មាន​វត្ត​មាន​នៅ​ក្នុងទឹកដី នៃ​ខេត្ត​មណ្ឌលគិរី ព្រមជាមួយ​នឹង​រូប​ភ្នំ និង​ដើម​ឈើ នៅ​ពីក្រោយ ដែល​តំណាង​ឲ្យ​ទីតាំង​ខេត្ត​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ដែល​សម្បូរ​ទៅដោយ​ប្រជុំ​ភ្នំ ព្រៃព្រឹក្សា ជ្រោះ ជ្រលង​ដងអូរ អាកាសធាតុត្រជាក់គ្រប់រដូវ និង​ធនធានធម្មជាតិ​ដ៏​មាន​តម្លៃ​មហាសាល ដែល​ជា​សក្តានុពល​ដ៏​សំខាន់​របស់​ខេត្ត។

ខាងក្រោមនេះ គឺជា​និមិត្តសញ្ញាផ្លូវការរបស់​ខេត្ត​មណ្ឌលគិរី និង​ប្រកាសរបស់ក្រសួងមហាផ្ទៃ៖

Advertisement
Advertisement