Connect with us

Hi, what are you looking for?

អន្តរជាតិ

នៅ​ប្រទេស​កា​តា បើសិនជា​ចេញក្រៅ​ដោយ​មិន​ពាក់​ម៉ាស់ នឹង​ត្រូវ​ពិន័យ​ជាង៥ម៉ឺន​ដុល្លារ​

ក្រសួងមហាផ្ទៃ​ប្រទេស​កា​តា បាន​ប្រកាស​ថា វិធានការ​ការពារ​ដោយ​ការ​ពាក់​ម៉ាស់​បង្ការ​ការ​ឆ្លង និង​ចម្លង​វីរុស COVID​-19 គឺជា​ការចាំបាច់​នៅពេល​ចេញទៅ​ខាងក្រៅ​ផ្ទះ ហើយ ចំពោះ​អ្នក​ដែល​មិន​ពាក់​ម៉ាស់​ការពារ នឹង​ទទួលរង​ការ​ផាកពិន័យ​ជា​ទឹកប្រាក់​ប្រមាណ ៥៣,០០០ដុល្លារ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​អ្នក​ល្មើស​ទៅ​នឹង​ការ​ដាក់​បម្រាម​នេះ​អាច​នឹង​ត្រូវ​ជាប់ពន្ធ​នា​គារ​រហូតដល់ ៣ ឆ្នាំ ឬក៏​ការ​ផាកពិន័យ​ផ្សេងទៀត ហើយ​វិធានការ​នេះ​នឹង​ត្រូវ​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ​តែម្តង។

យ៉ាងណាក៏ដោយ​ក្រសួងមហាផ្ទៃ​កា​តា​បាន​អះអាង​ថា ចំពោះ​អ្នក​ដែល​បើកបរ​តែម្នាក់ឯង​នៅក្នុង​យានយន្ត​របស់​ខ្លួន​ត្រូវ​បាន​លើកលែង​ចំពោះ​វិធានការ​ពាក់​ម៉ាស់​ការពារ​នេះ។

សូម​បញ្ចាក់​ថា ប្រទេស​កា​តា​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID​-19 ចំនួន ១,៧៣៣ករណី ក្នុងរយៈពេល ២៤ ម៉ោង​ចុងក្រោយ នាំឲ្យ​ករណី​ឆ្លង​សរុប​កើនឡើង​ដល់ ២៨,២៧២ ករណី​និង​មាន​អ្នក​ស្លាប់​សរុប ១៤ នាក់​៕

Advertisement
Advertisement