Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាលច្រានចោល​ការចុះផ្សាយ​របស់​សារព័ត៌មានវៀតណាម ដែលថា បុរសជនជាតិវៀតណាមម្នាក់​មាន​វីរុស​កូវីដ១៩ ក្រោយ​ចាកចេញពីកម្ពុជា

ក្រសួងសុខាភិបាល​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​ធ្វើ​ការ​ច្រាន​ចោល​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មានវៀតណាម Vietnam News ដែល​បាន​ចុះ​ផ្សាយ​កាលពីថ្ងៃទី១៦ ខែឧសភា ដែលថា ជនជាតិវៀតណាម​ម្នាក់​ដែលបាន​ចាក​ចេញពី​កម្ពុជា មាន​ផ្ទុក​វីរុស​កូវីដ​១៩។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណីក្រុម​ការងារ និង​អាជ្ញាធរ​ខេត្ត​សៀមរាប បាន​រុករក​ស្រាវជ្រាវ​ដោយ​យក​ចិត្ត​ទុកដាក់ និង​ជា​បន្ទាន់ តែ​មិន​មាន​ឈ្មោះ​ជនជាតិវៀតណាម​ដូច​ការ​ចុះផ្សាយ​នៅ​ក្នុង​កាសែត​របស់​វៀតណាម​នៅ​ខេត្ត​សៀមរាប​នោះទេ ហើយថា ​ការ​លើក​ឡើងថា​ជនជាតិវៀតណាម​រូបនេះ​រស់​នៅ​ខេត្ត​សៀមរាប ហើយ​មាន​វីរុស​កូវីដ​១៩នោះ ក៏​មិន​មែន​ជា​ការ​ពិតដែរ។

ខាងក្រោមនេះ គឺជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល៖

Advertisement
Advertisement