Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជរដ្ឋាភិបាលអនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការសារមន្ទីរ​ឡើងវិញ

សារមន្ទីរ​ដែល​ត្រូវ​បាន​បិទ ដើម្បី​បង្ការ​ការពារ​ការឆ្លង​រាល​ដាល​នៃជំងឺកូវីដ​១៩​នោះ ឥឡូវ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​បើក​ដំណើរ​ការ​ឡើងវិញ​ហើយ ដោយផ្តើម​នៅ​ដើម​ខែមិថុនា​ខាងមុខ។

យ៉ាងណាក៏​ដោយ បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តីក្រសួង​សុខាភិបាល ផ្ញើទៅ​កាន់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ​បាន​បញ្ជាក់ថា មុន​ពេល​បើក​ដំណើរ​ការ​នេះ គឺ​ត្រូវ​តែ​រៀបចំ​វិធានការ​ការពារ​ធានា​ឲ្យ​រួចជាមុន ដើម្បី​ចៀស​វាង​នូវ​ហានិភ័យ នៃ​ការ​ចម្លង​វីរុសកូវីដ​១៩ ដូចជា​ការ​ស្កេន​កំដៅភ្ញៀវ​មុន​អនុញ្ញាត​ឲ្យ​ចូល​ទស្សនា មាន​ប្រើ​អាល់កុល ឬ​ជែល​លាងដៃ នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​គម្លាត​សុវត្ថិភាព​បុគ្គល ព្រមទាំង​ត្រូវ​ពាក់​ម៉ាស់ ហើយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​គ្រប់​បុគ្គល និង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ភ្ញៀវ ឬ​បុគ្គលណាម្នាក់​ដែលមាន​បញ្ហា​សុខភាព ឬ​សង្ស័យ​ចូល​ទស្សនា​សារមន្ទីរឡើយ៕

Advertisement
Advertisement