Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនបរទេស​មក​ពីប្រទេសចំនួន៦ ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​កម្ពុជាវិញ ប៉ុន្តែ​ត្រូវមានលិខិតបញ្ជាក់សុខភាព

ក្រោយ​ពី​ផ្អាក​មិន​ឲ្យ​ជនបរទេស​មក​ពី​ប្រទេស​ចំនួន៦ ចូល​មក​កាន់ប្រទេស​កម្ពុជានោះ នៅថ្ងៃនេះ ក្រសួងសុខាភិបាល​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​មកកាន់​ប្រទេស​កម្ពុជាបានវិញ​ហើយ។

យ៉ាងណាក៏ដោយ គ្រប់អ្នកដំណើរទាំងអស់ដែល​ចូល​មក​ប្រទេស​កម្ពុជា ទាំងជនជាតិខ្មែរ និង​ជនបរទេស គឺ​តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់សុខភាព ដោយ​បញ្ជាក់ថា គ្មាន​មេរោគ​កូវីដ​១៩ ចេញដោយ​អាជ្ញាធរ​សុខាភិបាល ដែលទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល នៃប្រទេសសាម៉ី ក្នុង​រយៈ​ពេល ៧២ម៉ោង។

បន្ថែមពីលើនេះ ជនបរទេស​ ក៏​ត្រូវ​មាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ក្នុង​ចំនួនទឹក​ប្រាក់​យ៉ាង​តិច ៥ម៉ឺន​ដុល្លារ​អាមេរិកផងដែរ៕

Advertisement
Advertisement