Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងនៅពុំទាន់អនុញ្ញាតឲ្យ​មាន​ការ​ប្រមូលផ្តុំកីឡាករហ្វឹកហ្វឺន និងដំណើរការក្លឹបហាត់ប្រាណនៅឡើយទេ

បើទោះបី​ជា​រាជរដ្ឋាភិបាលសម្រេច​ធ្វើ​ការ​បន្ធូបន្ថយ​ផ្នែកខ្លះ ក្រោយ​ការធូរស្រាល នៃជំងឺកូវីដ​១៩​នៅ​កម្ពុជា​ក្តី ប៉ុន្តែ​សកម្មភាព​ប្រមូលផ្តុំ​កីឡាករហ្វឹកហ្វឺន, ការដំណើរ​ការក្លឹបហាត់ប្រាណ និង​ការ​ប្រកួតលីគ គឺនៅ​មិន​ទាន់​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​នៅ​ឡើយទេ។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងអប់រំ កាលពីថ្ងៃម្សិលមិញបាន​បញ្ជាក់ថា សកម្មភាពទាំងអស់នោះ គឺ​ត្រូវ​រង់ចាំ​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ការងារ​ប្រក្រតី​ឡើងវិញសិន។

បើតាម​ក្រសួងអប់រំថា ទោះកម្ពុជា​មាន​ភាព​ល្អប្រសើរ​ក្នុង​រយៈ​ពេល​មួយ​ខែកន្លងមក ពុំ​មាន​ឆ្លង​ថ្មី ហើយ​អ្នក​ឆ្លង​ចំនួន ១២២នាក់​បាន​ជា​សះស្បើយទាំងអស់ និង​ពុំ​មាន​អ្នក​ស្លាប់ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​ស្ថានភាពជំងឺកូវីដ​១៩ នៅតែ​មាន​ហានិភ័យ​ខ្ពស់​នៅ​ឡើយ ដែលទាមទារ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត នឹងអាច​មាន​រលក​ឆ្លង​សារ​ជាថ្មី​នៅជុំទីពីរ៕

Advertisement
Advertisement