Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាមេរិកជួយ​កម្ពុជា ៧,៥លានដុល្លារ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ-១៩

(ភ្នំពេញ) – លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ចំនួន៧,៥លានដុល្លារដល់ប្រទេស​កម្ពុជា សម្រាប់ឆ្លើយតបទៅ នឹងការការពារសុខុមាលភាព ប្រឆាំងនឹងជំងឺ កូវីដ-១៩។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក Patrick Murphy មានប្រសាសន៍ថា «រដ្ឋាភិបាលសហ រដ្ឋអាមេរិក នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់សរុប ចំនួន៧,៥លានដុល្លារអាមេរិក ដែលក្នុង នោះ ថវិកាចំនួន ៥លានដុល្លារអាមេរិក សម្រាប់ការ ស្ការសម្បទាសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ ដោយសារជំងឺ កូវីដ-១៩ និងថវិកាចំនួន២,៥ លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទាន បន្ថែមសម្រាប់ការ ឆ្លើយតបនឹងការការពារសុខុមាលភាព ប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា »។

លោកបន្ដថា ចំពោះការប្រើប្រាស់ ហិរញ្ញប្បទានឥតសំណងនេះ ក្នុងរយៈពេលខ្លីនឹងត្រូវប្រើប្រាស់ ក្នុងការជួយលើកកម្ពស់ ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា ដែលរងប៉ះពាល់ខ្លាំង ពីជំងឺរាតត្បាតនេះ ។ ដោយឡែក ក្នុងរយៈពេលមធ្យម នឹងជួយរៀបចំកម្មវិធី បណ្ដុះបណ្ដាលជំនាញការងារឡើងវិញ ដល់ប្រជាពលរដ្ឋរងគ្រោះ ក្នុងវិស័យឯកជន៕

Advertisement
Advertisement