Connect with us

Hi, what are you looking for?

ក្នុងស្រុក

រកឃើញបុរសខ្មែរម្នាក់មានផ្ទុក Covid-19 ក្រោយត្រឡប់មកពីប្រទេសហ្វីលីពីន

ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា គេ​បានរកឃើញ​បុរស​ខ្មែរ​ម្នាក់មានវីរុស​កូវីដ​១៩ បន្ទាប់ពីបុរស​រូបនោះបាន​វិលត្រឡប់ពីប្រទេសហ្វីលីពីន ដោយ​ឆ្លង​កាត់ប្រទេស​កូរ៉េ។

បុរស​រូបនោះ​មាន​ស្រុក​កំណើត​នៅឃុំ​កំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

យ៉ាងណាក៏ដោយ ពេលនេះអ្នកដំណើរ ៦២នាក់ដែលជិះ​លើយន្តហោះជាមួយ​បុរសខ្មែរ​រូបនោះ មាន​ជនជាតិ​កូរ៉េ ២៣នាក់ ជនជាតិ​ប៊ែលហ្សិក១នាក់ ជនជាតិតៃវ៉ាន់ ១នាក់ ជនជាតិហូឡង់ ១នាក់ ជនជាតិជប៉ុន ៣នាក់ និង​ជនជាតិ​ខ្មែរ​៣៤នាក់ កំពុង​ត្រូវ​ពិនិត្យ​សុខភាព​ដោយ​ក្រុម​គ្រូពេទ្យ និងបន្តធ្វើចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានីភ្នំពេញ។

Advertisement
Advertisement