Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថៃចាប់បញ្ជូនពលរដ្ឋខ្មែរជាង១រយនាក់ត្រឡប់មកវិញ រឿងលូចឆ្លងដែន

បន្ទាយមានជ័យ ៖ ពលរដ្ឋខ្មែរ១១០នាក់ ត្រូវបានទាហានឈុតខ្មៅរបស់ថៃ ចាប់បញ្ជូនមកវិញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ក្រោយពីពួកគេលួចឆ្លងដែន ចូលទៅស្វែងរកការងារធ្វើ នៅប្រទេសថៃ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចថា ពួកគេទាំងនោះ ត្រូវបានទាហានថៃ ប្រគល់មកឲ្យកម្លាំងនគបាលប៉ុស្តិ៍ ការពារព្រំដែនគោកគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ ស្ថិតក្នុងភូមិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ជាមួយខេត្តបន្ទាយមានជ័យ។

លោក កែវ ឌឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនគីឡូ១៣ នៃវរសេនាតូចការពារព្រំដែន៨១៧ បានបញ្ជាក់ថា ពលរដ្ឋខ្មែរដែលត្រូវចាប់បញ្ជូនមកវិញនេះ មានស្ដ្រី ៤៥នាក់ ក្មេង៤នាក់ ៕

Advertisement
Advertisement