Connect with us

Hi, what are you looking for?

ក្នុងស្រុក

គ្រាន់តែសាច់ និងបន្លែ ១ឆ្នាំកម្ពុជាចំណាយជិ១ពាន់លានដុល្លារ

ភ្នំពេញ : គ្រាន់តែសាច់ និងបន្លែសម្រាប់បរិភោគប្រចាំថ្ងៃ ក្នុង១ឆ្នាំៗ កម្ពុជាចំណាយលុយនាំចូលពីប្រទេសជិតខាងជិត១ពាន់លានដុល្លារ ។

នេះបើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ។

លោក ស្រ៊ុន ពៅ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២១ឧសភាថា ” ក្នុងមួយឆ្នាំ គ្រាន់តែយកលុយទិញជ្រូក ពីបរទេស ៤០០លានដុល្លារ ហើយបើគិតទាំងមាន់ ទា និងបន្លែ កម្ពុជាត្រូវចំណាយជិត១ពាន់លានដុល្លារ»

យ៉ាងណាក៍ដោយលោក តាន់ សុផាន់ណារ៉ា អគ្គនា យក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានអះអាងថា កម្ពុជាអាចនឹងលែងពឹងផ្អែកការនាំ ចូលទាំងស្រុង ក្នុងរយៈពេល២ ឬ៣ឆ្នាំខាងមុខ ប្រ សិនបើគ្មានបញ្ហាជំងឺរាតត្បាត ប៉ះពាល់ដល់ការចិញ្ចឹមសត្វ ៕

Advertisement
Advertisement