Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាវុធហត្ថ​ចុះ​ចាប់​អ្នកជួញដូរ​គ្រឿង​នៅ​ក្រុង​ដូនកែវ៣នាក់

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ កម្លាំង​ការិយាល័យបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងដូនកែវ ក្រោម​ការ​សម្របសម្រួលនិតិវិធីពីលោកជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់សាតធាតុញៀននៅភូមិថ្នល់បត់ សង្កាត់រកកាក្រៅ ក្រុងដូនកែវ ដោយ​ឃាត់​ខ្លួន​មនុស្ស៣នាក់។

ជនសង្ស័យទាំង​៣នាក់នោះ ៖ 1-ឈ្មោះ ង៉ែត ពៅ ភេទ ប្រុស ភេទប្រុស អាយុ 25ឆ្នាំ ជនជាតិខ្មែរ មុខបរ មិនពិតប្រាកដ រស់នៅ ភូមិ រវៀង ឃុំសំបួរ ស្រុកទ្រាំង (ជួញដូរ), 2-ឈ្មោះ ណាង វណ្ណេត ភេទ ប្រុសអាយុ24ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ កំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល (ប្រើប្រាស់) និង 3-ឈ្មោះ កឹង ធា ភេទប្រុសអាយុ 22ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិរវៀង ឃុំសំបួរស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)។

ដោយ​ឡែកវត្ថុតាងដែល​ដកហូតបាន​រួម​មាន ៖ -ម៉្សៅក្រាមសថ្លា ចំនួន05កញ្ចប់ទំងន់17.81ក្រាម​​ (ថ្លឹងទាំងសំបកថង់) -ជញ្ជីងថ្លឹងថ្នាំញៀនចំនួន01គ្រឿង -សំភារះវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន -ទូរសព្ទ័04គ្រឿង និង ម៉ូតូ 02 គ្រឿង (សង់បិច01គ្រឿងស្លាកលេខ1N0748ភ្នំពេញ.សុីរ៉ូស01គ្រឿងអតស្លាកលេខ)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

Advertisement
Advertisement