Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ស ខេង សម្រេច​បញ្ចប់មុខ​តំណែងនាយការិយាល័យចរាចរណ៍​ជើងគោក​ខេត្តកំពង់ធំ ដែល​បើក​ឡានទាំងស្រវឹង

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេច​បញ្ចប់​មុខ​តំណែង​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ធំហើយ​កាលពីថ្ងៃម្សិលមិញ​នេះ តាម​សំណើរ​របស់​អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គួរ​រំលឹកថា កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក រុំ សុវិជ្ជា ដែលជានាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានផឹកស្រាស្ររឹងជោគជាំរួចបើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឲ្យ​ខូចខាត និងបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើលោកអភិបាលខេត្តកំពង់ធំថា មិនដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបធ្វើឱ្យខ្លួន​ជួបគ្រោះថ្នាក់បែបនេះ៕

Advertisement
Advertisement