Connect with us

Hi, what are you looking for?

Uncategorized

បុណ្យ​ទន្លេ​លើកទី៦ នៅ​ខេត្ត​បាត់ដំបង នឹង​មាន​រៀបចំកីឡាចំនួន១០ប្រភេទ

(ភ្នំពេញ)៖ គណៈកម្មការកីឡាបានឲ្យ​ដឹងថា ខ្លួន​នឹង​រៀបចំកីឡាចំនួន១០ សម្រាប់ការ​សម្តែង និងប្រកួត នៅក្នុង​ឱកាសពិធីបុណ្យ​ទន្លេ​លើកទី៦ ដែល​គ្រោង​នឹង​រៀបចំធ្វើ​នៅ​ខេត្ត​បាត់ដំបង នាពាក់​កណ្តាល​ខែមីនា​ខាងមុខ ដើម្បីបង្កើនភាពទាក់ទាញជូនដល់មហាជនអ្នកទស្សនាឲ្យ​កាន់តែអធិក​អធម។

លោក ​វ៉ាត់ ​ចំរើន​ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ​ គណៈ​​កម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបន្ទុក​ប្រធាន​អនុ​គណៈកម្មការ​កីឡា​បុណ្យ​ទន្លេ​បានឲ្យ​ដឹង​​ថា ​សកម្មភាព​កីឡា​ត្រូវ​រៀបចំ​កាន់តែ​ធំ​ជាង​បណ្តា​ឆ្នាំ​មុនៗ​ជូន​មហាជន​បានទស្សនា​ ដោយ​​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ចំនួន១០​ប្រភេទ​ គឺដោយ​ផ្តោត​ទៅ​ប្រភេទ​កីឡា​មាន​ប្រជាប្រិយដូចជា ​​ប្រដាល់​គុន​ខ្មែរ​, ​រត់​ប្រណាំង ​១០​គីឡូម៉ែត្រ ​និង៥​គីឡូម៉ែត្រ​, ប្រកួត​ចំបាប់​បុរាណ​, ​គុន​ល្បុក្កតោ,​ បាល់ទាត់,​ ​បាល់​ទះ​, ​ទាញ​ព្រ័ត្រ​ ​ព្រម​ទាំង​មាន​កីឡា​មួយ​ចំនួន​ទៀត​កំពុង​រៀបចំ​ទៅ​តាម​លទ្ធភាព​ជាក់​ស្តែង ​ព្រោះ​​ពេល​វេលា​​កំណត់​មិន​ទាន់​​បញ្ចប់​នៅ​ឡើយ​ទេ។

លោកថា ​ប្រភេទ​កីឡា ក្នុងពិធី​បុណ្យ​ទន្លេ​ឆ្នាំ​នេះនឹង​មាន​ការ​​បែង​ចែក​កម្មវិធី​ទៅ​តាម​ប្រភេទ​កីឡា​ ប៉ុន្តែ​មាន​តែ​ប្រដាល់​​មួយ​គត់ ដែល​​ប្រកួត​ទាំង​៣ថ្ងៃ​ពេញ។

សូម​បញ្ជាក់ថា ពិធីបុណ្យ​ទន្លេ​លើកទី៦ ដែលធ្វើ​នៅ​ខេត្ត​បាត់ដំបង នឹងប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០២០ ដោយ​គេ​រំពឹងថា ពិធីនឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​ទៅ​ទស្សនា និង​កម្សាន្ត​នៅ​ខេត្ត​ជាប់​ទន្លេ​សាបនេះ៕

Advertisement
Advertisement