Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រោយ​អនុគណស្រុក​អង្គរបុរី​ដេញ​ព្រះសង្ឃ​ពីរ​អង្គ​ចេញពី​វត្ត​គំនូរ ស្រាប់តែ​លេច​ពាក្យបណ្ដឹង​ក្មេងស្រី​អាយុ១៥ឆ្នាំ​ប្ដឹង​ចៅអធិការវត្ត និង​មន្រ្តី​ធម្មការ​

ព្រះ​អនុ​គុណ​ស្រុក​អង្គរបុរី​ព្រះនាម ជុំ ចេង គង់នៅ​វត្តភ្នំ​បូរី​ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ដោយ​អា​រា​ធនិមន្ត​ព្រះសង្ឃ​ពីរ​អង្គ​ចេញពី​វត្ត​គំនូរ…

ព្រះ​អនុ​គុណ​ស្រុក​អង្គរបុរី​ព្រះនាម ជុំ ចេង គង់នៅ​វត្តភ្នំ​បូរី​ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ ដោយ​អា​រា​ធនិមន្ត​ព្រះសង្ឃ​ពីរ​អង្គ​ចេញពី​វត្ត​គំនូរ ស្ថិតនៅ​ក្នុង​ភូមិ​កំពង់ពោធិ៍ ឃុំ​ព្រែកផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ ដោយ​មូលហេតុ​បង្កើត​អធិ​ករ​ក្នុង​វត្ត​ជាច្រើនលើក​ច្រើន​សារ នាំឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា និង​ដើម្បី​រម្ងាប់​អធិក​រទាំង​ឡាយ​នៅក្នុង​វត្ត។

យោង​តាម​លិ​ខិត្តជូនដំណឹង ព្រះសង្ឃ​ដែល​ត្រូវ​បាន​អនុ​គុណ​ដេញចេញ​ពី​វត្ត​ខាងលើ ទី១ព្រះនាម ហ៊ឺ ស្រ៊ា និង​ទី២ព្រះនាម ចន្ទ័ សម្ផស្ស ។

ក្រោយពេល​ចេញ​សេចក្ដីជូនដំណឹង​ព្រះសង្ឃ​ព្រះនាម ច៏ន្ទ​សម្ផស្ស បាន​និមន្ត​ចេញពី​វត្ត​ដោយ​មិន​មានត​វ៉ា​អ្វី​ទាំងអស់ តែ​ដោយឡែក ព្រះសង្ឃ​ព្រះនាម ហ៊ឺ ស្រ៊ា មិនព្រម​ចេញពី​វត្ត​តាម​សេចក្ដីជូនដំណឹង​របស់​អនុ​គុណ​ស្រុក​ទេ តែ​បែរជា​កេន​កំលាំង​ពលរដ្ឋ​មួយចំនួន​តូច និង​មាន​យុវ​ត្តី​ម្នាក់​បាន​ដាក់ពាក្យ​បណ្ដឹង​ព្រះចៅ​អធិការ​វត្ត​គំនូរ និង​មន្រ្តី​ធម្មការ​ស្រុក​អង្គរបុរី​ម្នាក់​ទៅ​ព្រះ​អនុ​គុណ​ស្រុក​អង្គរបុរី​ឲ្យ​ជួយ​រក​យុត្តិធម៌។

បើ​យោង​តាម​ពាក្យបណ្ដឹង របស់​យុវ​ត្តី​ឈ្មោះ ឈ ស ម អាយុ១៥រស់នៅ​ស្រុក​អង្គរបុរី​បាន​ប្ដឹង​ព្រះចៅ​អធិការ​វត្ត​គំនូរ​ព្រះនាម ឈឹម ឈឿន និង​លោក ប៉ិច ឡៃហឿន ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​អង្គរបុរី ដោយ​រៀបរាប់​ថា អ្នក​ទាំងពីរ​ខាងលើ​បាន​ប្ដឹង​ចោទ​យុវ​ត្តី​ថា ត្រូវ​បាន​ព្រះ​តេជ​គុន ហ៊ឺ ស្រ៊ា បង្ខាំង​ទុក​ក្នុង​កុដ១យប់ និង​ចោទ​ថា នាង​បាន​រួមសង្វាស​ជាមួយ​ព្រះសង្ឃ​អង្គ​នេះ​ថែមទៀត។

ពាក្យបណ្ដឹង​ដដែល​បាន​បន្ត​ទៀត​ថា នាង​ប្ដឹង​ទាមទារ​ឲ្យ​ព្រះចៅ​អធិការ​វត្ត​គំនូរ និង​មន្រ្តី​ធម្មការ​សងជំងឺចិត្ត ហើយ​បើ​ពុំ​ដូច្នេះ​ទេ​នាង​នឹង​បន្ត​ប្ដឹងទៅតុលាការ​បន្ថែម​ទៀត។

ចំណែក​ព្រះចៅ​អធិការ​វត្ត​គំនូរ​ព្រះនាម ឈឹម ឈឿន ក៏​ត្រូវ​រង​នូវ​បណ្ដឹង​មួយ​ករណី​ផ្សេងទៀត​ពី​ក្រុម​អាចារ្យ​និង​គណៈកម្មាធិការ​វត្ត​ព្រែកផ្ទោល ដោយ​ចោទ​ថា ព្រះចៅ​អធិការ​វត្ត​អង្គ​នេះ​បាន​ទទួល​កាន់​យក​ប្រាក់​សាងសង់ និង​ប្រាក់​របស់​ព្រះសង្ឃ​មួយចំនួន​ទៀត​នៅក្នុង​វត្ត។

ពាក់​ពន្ធ័​ករណីនេះ យើង​មិន​អាច​សុំ​ការ​បំភ្លឺ ពី​ព្រះចៅ​អធិការ​វត្ត​គំនូរ ព្រះនាម ឈឹម ឈឿន បាន​នៅឡើយ​ទេ តែ​ចំណែក​លោក ប៉ិច ឡៃហឿន ប្រធាន​ការិយាល័យ​ធម្មការ និងសាសនា​ស្រុក​អង្គរបុរី​បាន​អះអាង​ថា ការ​ប្ដឹង​ចោទ​របស់​យុវតី​ខាងលើ វា​ជា​សិទ្ធិ​របស់​គាត់ តែ​អ្វី​ដែល​សំខាន់ លោក​មិនបាន​ចោទប្រកាន់​យុវតី​ខាងលើ​ថា​ជាប់​ពាក់​ពន្ធ័​រួមសង្វាស ឬបង្ខាំង​ក្នុង​កុដ​ដោយ​ព្រះសង្ឃ ហ៊ឺ ស្រ៊ា ទេ គឺ​នេន​ជាច្រើន​អង្គ​នៅក្នុង​វត្ត​គំនូរ​ជា​អ្នក​ឃើញ ហើយក៏​បាន​ឆោឡោ​ឡើង​ផ្អើល​វត្ត​តែប៉ុណ្ណោះ ហើយក៏​ក្លាយ​ជា​ប្រ​ធា​បទ​ប្រជុំ និង​សម្រេច​ចេញ​សេចក្ដីជូនដំណឹង​ពី​អនុ​គុណ​ស្រុក​តែម្ដង​៕

Advertisement
Advertisement