Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខ្យល់មូសុងនិរតីនឹង​បក់ខ្លាំង​មក​លើ​កម្ពុជា ធ្វើ​ឲ្យ​មាន​ភ្លៀងធ្លាក់ស្ទើរ​ទូទាំងប្រទេស ក្រសួងប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់កន្រ្តាក់

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី២៦ ខែឧសភា នេះ​បាន​ឲ្យដឹងថា ខ្យល់​មូសុងនិរតី នឹង​បក់​ខ្លាំង​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀងធ្លាក់ស្ទើរទូទាំង​ប្រទេស​ចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ ថ្ងៃទី២ ខែមិថុនា។

ក្នុងនោះ​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល នឹងអាច​មាន​ភ្លៀងធ្លាក់រាយ​ប៉ាយ​ពីមធ្យម​ទៅច្រើន ក្នុងនោះ​ផ្នែក​ខ្លះ​នៃ​វាល​ទំនាប​ភាគពាយ័ព្យ អាច​នឹង​មាន​ភ្លៀងធ្លាក់ខ្លាំង។

បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន អាច​មាន​ភ្លៀងពីតិច​ទៅបង្គួរ ដោយ​ឡែក​បណ្តា​ខេត្ត​នៅ​ភាគ​ឦសាន​ជាប់​ប្រទេស​វៀតណាម នឹង​អាច​មាន​ភ្លៀងពីខ្សោយ​ទៅមធ្យម។

សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹងអាច​មាន​ភ្លៀងពីតិច​ទៅបង្គួរ។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​ស្នើ​ដល់​សាធារណជន​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្រ្តាក់ ដែល​អាច​កើត​មាន​ជាយថាហេតុ៕

Advertisement
Advertisement