Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីថា ករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួនពីរនាក់នៅកម្ពុជាថ្មីៗនេះ មិន​មែន​ជា​រលកទី២នោះទេ

អ្នកនាំពាក្យក្រសួងសុខាភិបាល គឺលោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជានៅព្រឹកថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០២០នេះថា ករណីដែលយើងរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ពីរនាក់ជាបុរសមកពីប្រទេសហ្វីលីពីនហើយស្ត្រីមកពីសហរដ្ឋអាមេរិចនេះ គឺមិនមែនជារលកទី ២នោះទេ គឺជាករណីនាំចូល។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា រហូតមកដល់ម៉ោង ៨:00 ព្រឹកថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២០ នេះគឺនៅតែ ១២៤ករណីដែលបានរកឃើញវិជ្ជមានកូវីដ-១៩ គឺសរុបទាំងអស់ទូទាំងប្រទេសគឺ ១២៤នាក់។ ហើយ២នាក់កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហើយ ១២២នាក់យើងបានព្យាបាលជាសះស្បើយ ហើយមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ហើយពីម្សិលមិញនេះយើងក៏មិនមានរកឃើញថា មានករណីវិជ្ជមានកូវីដ-១៩ ថ្មីដែរ៕

Advertisement
Advertisement