Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកគ្រោងបណ្ដេញនិស្សិតចិនរាប់ពាន់នាក់ រឿងធ្វើចារកម្ម

អន្តរជាតិ : កាសែត The New York Times បានផ្សាយថា រដ្ឋាភិបាលអាមេរិក ពិពិចារណាបណ្ដេញនិស្សិតចិនរាប់ពាន់នាក់ពីទឹកដីរបស់ខ្លួន តាមរយៈ​ការបញ្ចប់​ទិដ្ឋាការ​របស់​ពួកគេ​ រឿងលួចព័ត៌មានឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ។

លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រាប់ក្រុមអ្នកកាសែត នាថ្ងៃទី២៩ឧសភានេះថា អាមេរិក​ នឹងមានចំណាត់ការដើម្បីបង្ការការលួចព័ត៌មាន​ពី​សំណាក់​និស្សិត​ចិន​។

លោកថា និស្សិត​មិនគួរ​យក​សាលារៀន​អាមេរិក​ដើម្បី​ធ្វើ​ចារកម្ម​ឡើយ​។ ដោយលោក ប៉ុ​ម​ប៉េ​អូ បញ្ជាក់ថា នេះ​ជា​បញ្ហា​ប្រឈម​មួយ ដែល​លោក ត្រាំ នឹងមាន​វិធាន​ការមិន​ខាន សំដៅ​ធានាថា សិស្ស​ចិន​ទៅ​អាមេរិក​ដើម្បី​រៀន មិនមែន​តំណាង​ឲ្យ​បក្ស​កុម្មុយនីស្តចិនទេ ៕

Advertisement
Advertisement