Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជារកឃើញ​អ្នក​ជំងឺកូវីដ១៩​ថ្មីម្នាក់ទៀត ក្រោយត្រឡប់មកពីថៃ និង​ជាសះស្បើយវិញ​ម្នាក់

តាម​សេចក្តីជូនព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញ​ផ្សាយ​នៅព្រឹក​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២០​នេះ​បាន​ឲ្យដឹងថា ស្រ្តីជនជាតិខ្មែរ​អាយុ​៣៩ឆ្នាំ មានទីលំនៅ​នៅ​សង្កាត់ទឹកថ្លា ដែលវិលត្រឡប់​មក​ពី​សហរដ្ឋអាមេរិកនោះ​ បាន​ជា​សះ​ស្បើយពីជំងឺកូវីដ​១៩​ហើយ ប៉ុន្តែជាមួយ​គ្នា​នេះ ក៏​មាន​បុរស​ខ្មែរ​ម្នាក់​ត្រូវ​គេ​រកឃើញ​វិជ្ជមាន​ជំងឺកូវីដ​១៩​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺកូវីដ​១៩នៅ​កម្ពុជាកើន​ដល់ ១២៥នាក់។

លោកជំទាវ ឧ៝ វ៉ាន់ឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល

បុរស​ខ្មែរ​រូបនោះ​មាន​អាយុ ២៦ឆ្នាំ រស់​នៅ​ភូមិ​រភាពរ៥ ឃុំ​រកាពរ​៥ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជាអ្នក​ដែល​បាន​ទៅ​ចូល​រួម​សិក្សា​សាសនា​មួយ​នៅ​សាលា​មួយ​នៃ​ខេត្ត​យ៉ាឡា​ក្នុង​ប្រទេស​ថៃ ហើយ​បាន​វិល​ត្រឡប់​មក​ពី​ប្រទេសថៃវិញ ដោយ​បានធ្វើដំណើរ​តាម​រថយន្ត​ទេសចរណ៍ ១២កៅអី (មានតែក្រុមគាត់១០នាក់ និង​អ្នក​បើកបរ) រហូត​មក​ដល់​ច្រក​ចូល​អូរ​បីជាន់ រួច​បាន​ឆ្លង​ចូល​មក​កម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០។

បច្ចុប្បន្ន​បុរសរូបនេះ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរី ខេត្ត​បន្ទាយមានជ័យរួចហើយដែរ។ ជាមួយ​គ្នា​បុរស​៨នាក់​ផ្សេង​ទៀត មាន​តេស្ត​អវិជ្ជមាន កំពុង​ដាក់​បន្ត​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ នៅ​មណ្ឌលធ្វើ​ចត្តាឡីស័ក​របស់ខេត្ត។ រីឯបុរស​ម្នាក់ទៀតកំពុង​រង់ចាំ​យក​វត្ថុ​សំណាក​ទៅ​ធ្វើ​ការ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់ឡើងវិញ ហើយ​រូប​គាត់​ត្រូវ​បាន​ដាក់​ឲ្យ​តាមដាន​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​បន្ទាយមានជ័យ​នាពេល​បច្ចុប្បន្ន​នេះ៕

Advertisement
Advertisement