Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រៅពីកូវីដ១៩ ឥឡូវ​នេះជំងឺ​អេបូឡាប្រភេទថ្មី កំពុង​ផ្ទុះឡើង​ប្រទេស​កុងហ្គោ

សារព័ត៌មាន Daily Mail បាន​ឲ្យដឹងនៅថ្ងៃនេះថា ជំងឺ​អេបូឡា​ប្រភេទថ្មីមួយ ត្រូវបាន​ប្រកាស​នៅក្នុង​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ កាលពីថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០។

លោក Eteni Longondo រដ្ឋមន្រ្តីសុខាភិបាល​ថា មនុស្ស​ ៤នាក់​​បានស្លាប់​នៅ​ក្រុង Mbandaka ភាគ​ខាង​កើត​ប្រទេស​មួយ​នេះ ដែលត្រូវបាន​ធ្វើតេស្តរកឃើញវិជ្ជមានជំងឺអេបូឡាប្រភេទថ្មី នៅក្នុងមន្ទីរពិសោធន៍ជាតិ។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​បង្ហោះ​នៅលើបណ្តាញទ្វីតធើថា ការផ្ទុះនៃជំងឺថ្មីនេះ គឺជាការ​ក្រើនរំលឹក​មួយថា កូវីដ១៩ មិន​មែន​ជាជំងឺតែមួយគត់​ដែលគំរាម​ដល់ជីវិតមនុស្សឡើយ៕

Advertisement
Advertisement