Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ព្រលា​នយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី គ្រោង​សាងសង់​រួចរាល់​នៅក្នុង​ឆ្នាំ២០២៣​

លោក លី សំរិទ្ធ អភិបាលរងខេត្ត​សៀមរាប បាន​ឲ្យដឹង​ថា អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ថ្មី មាន​ទីតាំងនៅ​ទីប្រជុំជន​ផ្សារ​ដំដែក ស្រុក​សូ​និគម ចម្ងាយ ៤០គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប ដែល​ដំណើរការ​សាងសង់​បាន​រយៈពេល១ឆ្នាំ​រួចមក​ហើយ គ្រោង​បញ្ចប់​ការងារ​សាងសង់ និង​ដាក់ឲ្យ​ដំណើរការ​ផ្លូវការ​នៅ​ឆ្នាំ២០២៣ខាងមុខ ជាមួយនឹង​សមត្ថភាព អាច​ទទួល ភ្ញៀវ​បាន​ប្រមាណ​ជាង៩លាន​នាក់ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ របស់​ខេ​ត្ដ​សៀមរាប នៅ​ព្រឹក​ថ្ងៃទី០២ ខែមិថុនា នាទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី លោក​បាន​បញ្ជាក់​ថា អាកាសយាន​ដ្ឋាន​នេះ នឹង​ជួយ​កាត់បន្ថយ​នូវ​ភាព​ស្មុគស្មាញ​នៃ​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​ហោះ​ត្រង់​ពី​ទ្វីបអឺរ៉ុប អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ៗទៀត ។

សូម​បញ្ជាក់​ថា សមត្ថភាព​អាកាស​យាន្ត​ដ្ឋាន​អន្តរជាតិ​សៀមរាប​បច្ចុប្បន្ន​នេះ គឺ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​បានការ​ហោះហើរ​ត្រង់​របស់​យន្តហោះ​ខ្នាត​អន្តរជាតិ​នោះ​ទេ ៕

Advertisement
Advertisement