Connect with us

Hi, what are you looking for?

ក្នុងស្រុក

សព​យោធិន​កម្ពុជា ត្រូវ​គ្រប​ដោយ​ទង់ជាតិ អង្គការសហប្រជាជាតិ និង​មាន​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ នៅ​ទីក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី​

សព លោក វរសេនីយ៍ឯក ស សា​វី និង​សព វរសេនីយ៍ទោ GUILLEN ALFARAO Carlos Moises ប្រទេស​អែ​លសា​វ៉​ឌ័រ ដែល​លោក​ទាំង២បាន​ស្លាប់​ដោយសារ​ជម្ងឺcovid 19 កាលពី​ថ្ងៃទី២៩ ឧសភា ២០២០ ត្រូវ​បាន​រៀបចំ​ធ្វើពិធី​គោរព​វិញ្ញាណក្ខន្ធ​យ៉ាង​សាក​សម​នៅ​ទីក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី កាលពី​ថ្ងៃទី៤ មិថុនា ឆ្នាំ២០២០ម្សិលមិញ។

ការគោរព​វិញ្ញាណក្ខន្ធ​នេះ គេ​ឃើញ​មានការ​ចូលរួម​ពី ឯកឧត្តម ប្រេសិត​ពិសេស តំណាង អគ្គលេខាធិការ របស់ អ.ស.ប ប្រចាំ​ប្រទេស​ម៉ាលី​និង ជា​ប្រធាន​បេសកកម្មMINUSMA លោក Mahamat Saleh Annadif និង​ជា​តំណាង​ប្រទេស ឆាដ​ឧត្តមសេនីយ៍ឯក Dennis Gyllensporre អគ្គ​មេបញ្ជាការ​បេសកកម្ម MINUSMA ជា​តំណាង​ប្រទេស​ស៊ុយ​អែដ ឧត្តមសេនីយ៍​ត្រីIssougfou Yacouba អគ្គស្នងការ​ប៉ូល​ី​ស ​;MINUSMA ជា​តំណាង​ប្រទេស​នី​ស៊ែ លោក​វរៈ​សេនីយ៍​ឯក តំណាង​កងទ័ព​ម៉ាលី FAMA ជា​ប្រទេស​ម៉ាលី រួម​ទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន​ជាច្រើន​ទៀត​៕

Advertisement
Advertisement