Connect with us

Hi, what are you looking for?

ក្នុងស្រុក

រាជរដ្ឋាភិបាលសម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ឯកជន នៅ​កោះកុង​ក្រៅ

(កោះកុង) – យោង​តាម​លិខិត​ដែល​ចុះ​កាលពី​ថ្ងៃទី៤ មិថុនា សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​ម្ពុ​ជា បានសម្រេច​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ខេត្តកោះកុង ដែល​មាន​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន ជា​ប្រធាន និង​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន ព្រមទាំង​សមាជិក​ចំនួន៨រូប​ផ្សេងទៀត។

គណៈកម្មការ​នេះ មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​របស់​ក្រុមហ៊ុន​កោះកុង អេស អ៉ី ហ្សិ​ត ខូ​អិល​ធី​ឌី ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ឲ្យ​អភិវឌ្ឍន៍​តាម សជណ ចុះ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​៕

Advertisement
Advertisement