Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ជាង៥ខែ កម្ពុជានាំម្ទេសទៅថៃជាង៣ម៉ឺនតោន

ភ្នំពេញ: រដ្ឋមន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថា រយះពេលជាង៥ខែ កម្ពុជានាំចេញម្ទេសទៅកាន់ទីផ្សារប្រទេសថៃបានជាង៣ម៉ឺនតោន ។

លោក វេង សាខុន បានឲ្យដឹងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើទំព័រហ្វេសប៊ុកថា កម្ពុជានាំចេញផ្លែម្ទេសស្រស់ទៅកាន់ប្រទេសថៃ សម្រេចបានជាង៣ ម៉ឺនតោន ដែលចំនួននេះមានកើនយ៉ាងខ្លាំងបើធៀបនឹងឆ្នាំកន្លងទៅ។

លោកថា «លទ្ធផលនៃការនាំចេញម្ទេសស្រស់របស់កម្ពុជា ទៅកាន់ប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា មាននិន្នាកាកើនឡើងជាលំដាប់។ ជាក់ស្តែងនៅឆ្នាំ២០១៥ យើងសម្រេចនាំចេញបាន ១,០០២ តោន, នៅឆ្នាំ២០១៦ សម្រេចបាន ១,៤៩០ តោន, ឆ្នាំ២០១៧ សម្រេចបាន ១,៧៥០ តោន, ឆ្នាំ២០១៨ សម្រេចបាន ១៥,៤៩៤ តោន និងឆ្នាំ២០១៩ សម្រេចបាន ៥៥,៥១៣ តោន។ ដោយឡែក ក្នុងរយៈពេល ៥ខែ ៥ថ្ងៃ ដើម ឆ្នាំ២០២០ នេះ ការនាំចេញផ្លែម្ទេសស្រស់កម្ពុជាទៅកាន់ប្រទេស ថៃសម្រេចបានចំនួន ៣០,៨៥២តោន»

Advertisement
Advertisement