Connect with us

Hi, what are you looking for?

ក្នុងស្រុក

គម្រោង​ទំនប់​វារីអគ្គិសនី​លួង​ប្រា​បាង​ក្នុង​ប្រទេស​ឡាវ ត្រូវ​ពន្យារពេល​

គណៈកម្មការ​ទន្លេមេគង្គ ហៅ​កាត់ MRC បានសម្រេច​ធ្វើការ​ពន្យារ​សំណើ​លើ​គម្រោង​ទំនប់​វារីអគ្គិសនី លួង​ប្រា​បាង តាម​ដងទន្លេ​មេគង្គ​ក្នុង​ប្រទេស​ឡាវ ដើម្បី​ទុក​ពេលវេលា សម្រាប់​ការសិក្សា​ឲ្យបាន​ម៉ត់ចត់ សំដៅ​ធានា​ដល់​លំហូរ​ទឹក និង​ការ​ចរាចរ​ណ៍​របស់​ព​ពួក​មច្ចា​មក​លើ​បណ្តា​ប្រទេស​មេគង្គ​ក្រោម។

លោក សំ​គៀ​ត ប្រា​ចាំ​វង្ស​(Somkiat Prajamwong​) ប្រធាន​គណៈកម្មាធិការ​ចម្រុះ​នៃ​គណៈកម្មការ​ទន្លេមេគង្គ​មានប្រសាសន៍​ថា «ដោយសារតែ​ការ​ព្រួយបារម្ភ និង​សំណូមពរ​ដែល​លើកឡើង​ដោយ​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម និង​ភាគី​ពាក់ព័ន្ធ​មេគង្គ​ដទៃទៀត និង​ដោយមាន​ការព្រមព្រៀង​ពី​ប្រទេស​ឡាវ យើង​បាន​សំរេចចិត្ត​ផ្លាស់​ប្តូរ​កាលបរិច្ឆេទ​បញ្ចប់​នៃ​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​នៅ​ហ្លួងព្រះបាង​រហូតដល់​ថ្ងៃទី៣០ ខែមិថុនា»។

ជាមួយគ្នា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន៥នៅ​កម្ពុជា​រួមមាន៖ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា សមាគម​អភិរក្ស​វប្បធម៌ និង​បរិស្ថាន អង្គការ​ភូមិ​ខ្ញុំ ក្រុម​សម្ព័ន្ធ​សកម្មភាព​ជលផល (FACT​) និង​បណ្តាញ​ការពារ​ទន្លេ៣ បាន​គាំទ្រ​ដល់​គណៈកម្មការ​ចម្រុះ​ទន្លេមេគង្គ​ដើម្បី​ពន្យារពេល​ដំណើរការ​ពិគ្រោះ​យោបល់​ជាមុន​នៃ​គម្រោង​ហ្លួងព្រះបាង ដោយសារ​ពុំ​មាន​ព័ត៌មាន​លំអិត​គ្រប់គ្រាន់​អំពី​ផល​ប៉ះពាល់​របស់​វា​នៅឡើយ ពិសេស​អំពី​ការវាយតម្លៃ​ផល​ប៉ះពាល់​ឆ្លងដែន របស់​គម្រោង និង​កង្វះ​វិធានការ​ជាក់ស្តែង ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​លើ​បណ្តា​ប្រទេស​មេគង្គ​ក្រោម។

តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​ទន្លេមេគង្គ បាន​ឲ្យដឹង​ថា រដ្ឋាភិបាល​ឡាវ បាន​ដាក់​សំណើ​ពិគ្រោះ​យោបល់​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​កាត់​ដៃទន្លេ​មេគង្គ​ចំនួន៦មាន​ដូចជា៖ គម្រោង​ទំនប់​វារីអគ្គិសនី​សា​យ៉ា​បូរី ដន​សា​ហុង ប៉ាក់​បេង​ប៉ាក់​ឡាយ លួង​ប្រា​បាង និង​គម្រោង ទំនប់​វារីអគ្គិសនី​សាណា​ខាំ នៅចន្លោះ​ខេត្ត​សា​យ៉ា​បូរី និង​ខេត្ត​វៀង​ចន្ទ​៕

Advertisement
Advertisement