Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច​តេជោ​ដាស់តឿន​បងប្អូន​ជនរួមជាតិ ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​កូ​វីដ១៩​

ក្នុង​សារ​ប្រចាំថ្ងៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៅ​ថ្ងៃសៅរ៍​នេះ សម្តេច​បាន​ធ្វើការ​រំឮក​ដាស់តឿន​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​វីដ១៩ ដែល​កំពុង​រាតត្បាត​នៅក្នុង២១៦ប្រទេស​នៅ​ទូទាំង​ពិភពលោក។

សម្តេច​បញ្ជាក់​ថា ទោះ​អត្រា​ឆ្លង​រោគ​កូ​វីដ១៩ នៅ​កម្ពុជា​យើង​មានកម្រិត​ទាប ហើយ​ចំនួន​អ្នកព្យាបាល​បាន​ជាសះស្បើយ​ច្រើន​មែន ក៏ប៉ុន្តែ​យើង​មិន​ត្រូវ​បណ្តោយ​ខ្លួន​ធ្វេសប្រហែស​មើលស្រាល​លើ​ជំងឺឆ្លង​រាតត្បាត​មួយ​នេះ​ដាច់ខាត។ «សូម​ដាក់​តាម​ខ្លួន​ជាប់​ជាប្រចាំ​នូវ​ម៉ាស នឹង​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល និង​ចឹល»។

ជាមួយគ្នា​នេះ សម្តេច​ក៏បាន​ស្នើ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ទទួលខុសត្រូវ​បន្ត​ពិនិត្យ​ទៅតាម​ភោជនីយដ្ឋាន ផ្សារ​តូច​ធំ ទីកន្លែង​ប្រជុំជន និង​កន្លែង​បណ្តុំ​ក្រុម​មនុស្ស​ច្រើន អំពី​ការអនុវត្ត​ន៍​អនាម័យ​ប្រចាំថ្ងៃ ដែល​ត្រូវតែ​មាន​ទឹក​អាល់កុល និង​ចឹ​លលា​ងដៃ​សម្រាប់​អតិថិជន ជាពិសេស​គឺ​នៅ​តា​មក្លី​និក​ព្យាបាល​ជំងឺ និង​មន្ទីរពេទ្យ​គឺ​ត្រូវ​តែ​មាន​ចឹល ឬទឹក​អាល់កុល និង​ម៉ាស​សម្រាប់​មនុស្ស​ចេញចូល​ក្នុង​មន្ទីរពេទ្យ​ប្រើប្រាស់ ដើម្បី​ការពារ​ការ​ឆ្លង​រាលដាល​មេរោគ​ពី​ម្នាក់​ទៅ​ម្នាក់​បាន​ដោយសារតែ​ការ​ធ្វេសប្រហែស​គ្មាន​ការ​ប្រុងប្រយ័ត្ន​៕

Advertisement
Advertisement