Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកទិញរថយន្តអត់ពន្ធ រួចពាក់ស្លាកលេខវត្ត ឥឡូវសមត្ថកិច្ច​ចុះ​ទៅ​ដក​ហូត

រថយន្ត​ទំនើបគ្មានពន្ធមួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ «បាត់ដំបង វត្ត​ម្លប់ពោធិព្រឹក្ស» ត្រូវ​បាន​មន្រ្តីមន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង និង​មន្រ្តីនគរបាល​យុត្តិធម៌ ចុះ​ទៅធ្វើ​ការ​ដកហូតដល់វត្ត​ដែលស្ថិតនៅស្រុកថ្មគោលតែម្តង ដោយ​លែងឲ្យ​ប្រើប្រាស់ទៀតហើយ ព្រោះថានេះ គឺជា​ស្លាកលេខក្លែងក្លាយ។

ក្រោយពីធ្វើ​ការ​ដកហូត ក្រុម​មន្រ្តី​ក៏​បាន​តម្រូវឲ្យ​ម្ចាស់រថយន្តនោះ​ធ្វើកិច្ចសន្យាថែមទៀត។

ព្រះតេជគុណ ដាំ សុទិត្យ ព្រះចៅអធិការវត្តម្លប់ពោធិ៍ព្រឹក្ស បានសង្ឃដីកាថា រថយន្តគ្មានពន្ធមួយ​គ្រឿងនេះ ព្រះអង្គបានទិញ​កាលពីពាក់កណ្តាលខែមករា ឆ្នាំ​២០១៩ ពីហាងមួយ​ ហើយ​ក្រោយពីប្រើប្រាស់បានពីរខែ ព្រះអង្គ​ក៏​បាន​ធ្វើស្លាកលេខវត្តនេះនៅហាង​គ្រុឌមាស នៅ​សង្កាត់អូរចារ ក្រុង​បាត់ដំបង ដើម្បី​សម្គាល់ជា​រថយន្ត​របស់វត្ត លុះ​ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ​២០២០ ក៏​មាន​មន្រ្តីជំនាញ​ចុះ​មក​ដល់វត្តរួច​ក៏​ធ្វើ​ការ​ដក​ហូតស្លាកលេខមិនប្រក្រតី ចំណែករថយន្ត​បានរក្សា​ទុក​នៅ​ក្នុងវត្ត​ដដែល។

ជាមួយ​គ្នា​នោះ សមត្ថកិច្ច​ក៏​បាន​ណែនាំ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ខាងលើ​ធ្វើចរាចរណ៍​ដោយ​គ្មាន​ស្លាក​លេខ​សំគាល់​ត្រឹម​ត្រូវ​តាម​ច្បាប់​ដែល​បាន​កំណត់ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​សាធារណៈឡើយ៕

Advertisement
Advertisement