Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អ្នកជំងឺកូវីដ​១៩​ម្នាក់បាន​ជា​សះស្បើយ និង​ចេញ​ពីមន្ទីរពេទ្យ

បុរស​ជនជាតិខ្មែរ​អាយុ២៦ឆ្នាំ រស់​នៅ​ភូមិ​រការពរ៥ ឃុំរការពរ៥ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែលជា​សិស្ស​វិលត្រឡប់​មក​ពីប្រទេសថៃ ឆ្លង​កាត់​ច្រកព្រំដែនអូរបីជាន់ បានជា​សះ​ស្បើយពីជំងឺកូវីដ​១៩ ក្រោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន២ដង។

បច្ចុប្បន្ន​បុរស​រូបនេះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពីមន្ទីរពេទ្យ​ខេត្ត​កម្ពុជា​ជប៉ុន​មង្គល​បូរី នៃ​ខេត្ត​បន្ទាយមានជ័យ​ហើយ។

របាយការណ៍​របស់​ក្រសួងសុខាភិបាល​បានឲ្យដឹងថា គិត​ត្រឹម​ម៉ោង​៧ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០នេះ អ្នកជំងឺដែលបានរកឃើញ​ទាំងអស់​នៅ​កម្ពុជា មាន​សរុបចំនួន ១២៦នាក់ ក្នុងនោះជា​សះស្បើយ ១២៤នាក់ និង​កំពុងសម្រាកព្យាបាល​ចំនួន ២នាក់ គឺបុរសជនជាតិខ្មែរ ១នាក់ ដែលបានវិលត្រឡប់​មក​ពី​ប្រទេស​ហ្វីលីពីន និង បុរស​ជនជាតិខ្មែរ-បារាំងម្នាក់ទៀត ដែលបានវិលត្រឡប់មកពីប្រទេស​បារាំង៕

Advertisement
Advertisement