Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឈរលក់គ្រឿងញៀនទាំងកណ្តាលអធ្រាត្រ រួចក៏​ត្រូវ​សមត្ថកិច្ច​ចាប់ទាំងកណ្តាលអធ្រាត្រដែរ

(តាកែវ) – បុរសជាមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ត្រូវ​សមត្ថកិច្ច​ស្រុកគិរីវង់ធ្វើ​ការចាប់ខ្លួនកាលពីវេលាម៉ោង​ប្រមាណ២ និង​៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ខណៈកំពុងឈរលក់គ្រឿងញៀននៅ​ចំណុច​កែង​ជុំមិត្ត ក្នុង​ភូមិ​ពោធិ៍​ខ្វិត ឃុំព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់។

ជនសង្ស័យ​ត្រូវ​បញ្ជាក់ថា មានឈ្មោះ សែន​ ពិដែន ភេទប្រុស​ អាយុ២៦ឆ្នាំ មាន​ទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ ស្រុកគិរីវង់​ ខេត្តតាកែវ។

ជាមួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​ដកហូតបានវត្ថុតាងមួយ​ចំនួន​រួម​មាន គ្រឿងញៀនចំនួន០៦កញ្ចាប់តូច ថ្មសាកទូរស័ព្ទចំនួន១ និងកូនកាំបិតចុងស្រួចមួយ។

បច្ចុប្បន្នជ​នសង្ស័យ​ត្រូវ​កម្លាំងជំនាញនាំយក​ទៅ​ធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់៕

Advertisement
Advertisement