Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ការនាំចេញ​ពោតក្រហម​របស់​កម្ពុជា​នៅ​ឆ្នាំនេះ​ថយ​ចុះ តែរ​ដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ថា​វាជាការល្អ…

តាមរយៈ​បណ្តាញ​សង្គម​កាលពី​ចុង​សប្តាហ៍​នេះ លោក វេង សា​ខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើង​ថា ការនាំចេញ​ពោតក្រហម​របស់​កម្ពុជា​ក្នុងរយៈពេល ៥ខែ​ដើមឆ្នាំ២០២០នេះ សម្រេច​បាន​ត្រឹមតែ ៣៥ ៦៣៦ តោន​ប៉ុណ្ណោះ ដែល​វា ថយ​ចុះ​ប្រមាណ ១៥ ០៤៣ តោន ឬស្មើនឹង -២៩,៦៨​% ធៀប​ទៅ​នឹង​រយៈ៥ខែ​ដើមឆ្នាំ២០១៩។ លទ្ធផលនេះ លោករដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បញ្ជាក់​ថា វា​ជាការល្អ ព្រោះតែ​បរិមាណ​ពោតក្រហម​ដែល​សេសសល់​ពី​ការនាំចេញ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​នោះ បាន​ដឹក​ចូល​ទៅ​រោងចក្រ​កែច្នៃ​ចំណីសត្វ​ក្នុង​ស្រុក ដែល​វា​នឹង​ជួយ​ជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុង​ស្រុក ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល។

តាម​ការ​បង្ហាញ​របស់​លោក វេង សា​ខុន ថា ការផលិត​ពោតក្រហម​របស់​កសិករ​កម្ពុជា​មានការ​កើនឡើង​ជាលំដាប់​ក្នុងរយៈពេល​បួន​ឆ្នាំ​កន្លងទៅ​នេះ គឺ​សម្រេច​បាន ១ ១១៤ ៩៥៦ តោន នៅ​ឆ្នាំ២០១៩​, សម្រេច​បាន ១ ០៦៣ ៦៧៧ តោន នៅ​ឆ្នាំ២០១៨​, សម្រេច​បាន ៥៩៦ ១១២ តោន នៅ​ឆ្នាំ២០១៧ និង ៣៣៣ ០៥៨ តោន នៅ​ឆ្នាំ២០១៦ ។

លទ្ធផល​ខាងលើ​នេះ លោករដ្ឋមន្រ្តីបញ្ជាក់ថា វា​បង្ហាញ​នូវ​ក្តី​មោទ​នៈ​ភាពជា​តិ និង​ជា​ការ​ពេញចិត្ត​សម្រាប់​ប្រជាជន និង​រាជរដ្ឋាភិបាល បើ​ទោះបី​បានឃើញ​តួលេខ​នាំចេញ​ពោតក្រហម​មានការ​ថយ​ចុះ​ក្នុងរយៈពេល​ជាង​មួយ​ឆ្នាំនេះ​ក្តី ព្រោះ​ប្រាកដ​ណាស់​ថា បរិមាណ​ពោតក្រហម​ដែល​សល់​ពី​ការនាំចេញ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ បាន​ដឹក​ចូល​ទៅកាន់​រោងចក្រ​កែ​ឆ្នៃ​ចំណីសត្វ​ក្នុង​ស្រុក ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ការ​កែ​ឆ្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុង​ស្រុក រួម​ទាំង​ការអនុវត្ត​គោលនយោបាយ​របស់​កម្ពុជា​ក្នុង​ការដំឡើង​ពន្ធ​នាំចូល​ពោតក្រហម​ពី​ខាងក្រៅ​មក​កែ​ឆ្នៃ​នៅ​កម្ពុជា​៕

Advertisement
Advertisement